ព័ត៌មាន
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
តាងនាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ (TAC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ។
ក្រោមមូលបទ «ការពង្រឹងសន្ធិសញ្ញា TAC ឡើងវិញ៖ ការលើកកម្ពស់មជ្ឈភាពអាស៊ាន ដើម្បីសន្តិភាព សន្តិសុខ និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលកំពុងមានការប្រែប្រួល» សន្និសីទជាន់ខ្ពស់នេះបានប្រមូលផ្តុំតំណាងនៃឧត្តមភាគីចុះកិច្ចព្រមព្រៀងមកពីជុំវិញពិភពលោក ដើម្បីអបអរសាទរខួបលើកទី៥០ នៃសន្ធិសញ្ញា TAC។
ឧត្តមភាគីចុះកិច្ចព្រមព្រៀងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះគោលការណ៍ជាមូលដ្ឋាននៃសន្ធិសញ្ញា រួមមាន ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ ការបដិសេធការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង និងការដោះស្រាយវិវាទដោយសន្តិវិធី។ ស្របពេលដែលបរិបទភូមិសាស្ត្រនយោបាយកំពុងវិវត្ត ភាពតានតឹងសកលកាន់តែកើនឡើង និងពហុភាគីនិយមកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង សន្ធិសញ្ញា TAC នៅតែបន្តដើរតួនាទីជាសសរស្តម្ភសម្រាប់ស្ថិរភាពក្នុងតំបន់ ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការផ្អែកលើច្បាប់ ទាំងនៅក្នុងនិងក្រៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងកិច្ចពិភាក្សាតាមមូលបទស្តីពី «ការបង្ការជម្លោះ និងវិធីសាស្ត្រ បង្ការតាមរយៈការទូត» ឯកឧត្តម គង់ ភោគ បានគូសបញ្ជាក់ថា តម្លៃពិតប្រាកដនៃសន្ធិសញ្ញា TAC ស្ថិតនៅក្នុងការកសាងវប្បធម៌ក្នុងតំបន់ ដែលការពិគ្រោះយោបល់ ការអត់ធ្មត់ និងការសន្ទនា គឺជាមធ្យោបាយចម្បងក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នា។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រសិទ្ធភាពនៃវិធីសាស្ត្របង្ការតាមរយៈការទូត ពឹងផ្អែកលើឆន្ទៈនយោបាយ ហើយបានគូសបញ្ជាក់ថា សន្ធិសញ្ញា TAC មិនអាចបង្ការជម្លោះដោយពាក្យសម្ដីតែមួយមុខបានឡើយ ពោលគឺគោលការណ៍របស់សន្ធិសញ្ញាត្រូវតែបង្ហាញតាមរយៈការអនុវត្តរបស់រដ្ឋ។
ឯកឧត្តមបានអំពាវនាវដល់ឧត្តមភាគីចុះកិច្ចព្រមព្រៀងទាំងអស់ ឱ្យប្រែក្លាយគោលការណ៍ដ៏យូរអង្វែងរបស់សន្ធិសញ្ញាទៅជាសកម្មភាពជាក់ស្តែង ដើម្បីធានាថា សន្ធិសញ្ញា TAC បន្តធ្វើជាមូលដ្ឋានដ៏រស់រវើកសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុង និងក្រៅតំបន់។



-
PR NEWS5 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់
-
ព័ត៌មាន6 days agoករណីបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រើប្រាស់វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ក្រសួងអប់រំប្រកាសចាត់វិធានការណ៍តាមគោលការណ៍ជាធរមាន
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
ព័ត៌មាន1 week agoវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ ផ្ដល់អាហារូបករណ៍ជិត ២ពាន់កន្លែងដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ តាមរយៈកម្មវិធី TVET 1.5M