ព័ត៌មាន
ថ្ងៃអាទិត្យ ទី២៦ ខែកក្កដាម្សិលមិញនេះផ្លូវថ្មើរជើងចតុមុខមានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ១០ម៉ឺននាក់
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Walk Street) នៅយប់ ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណចំនួន ១០ម៉ឺននាក់ ក្នុងនោះភ្ញៀវបរទេសប្រហែល ១,០០០នាក់ ខណៈមហាជនមានការគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងអាជ្ញាធររក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងបរិស្ថានអនាម័យបានស្អាតជាប់ជាប្រចាំ។
នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរាត្រីថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦។ លោកស្រីបន្តថា តាមការពិនិត្យមើលជាក់ស្តែងផ្លូវថ្មើរជើងចតុមុខនេះត្រូវបានមហាជនគាំទ្រយ៉ាងពេញទំហឹងពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ ទន្ទឹមនឹងនោះ រដ្ឋបាលរាជធានីភ្នំពេញតែង បានដាក់ បញ្ចូលនូវផ្ទាំង ទស្សនីយភាព និង ការ សម្ដែង សិល្បៈ ចម្រុះ បុរាណ សម័យ បន្ថែម ពីលេីការរៀបចំឲ្យមានការលក់ដូរចំណីអាហារ និង វត្ថុ អនុស្សាវរីយ៍ ជា ច្រើន ប្រភេទ សម្រាប់បងប្អូនដែលបានអញ្ជើញមកដើរលេងកម្សាន្ត។
ផ្លូវថ្មើរជើងចតុមុខ ទទួលបានជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ជាទីក្រុងសប្បាយភាព នាពេលរាត្រី ជាងនេះទៅទៀតផ្លូវថ្មើរជើងចតុមុខ ក៏ត្រូវបានស្ថានទូតមួយចំនួនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន ស្ថាតទូតសហរដ្ឋអាមេរិក ស្ថានទូត ចិន សហភាព អឺរ៉ុប និង ស្ថានទូត ផ្សេងៗ ទៀត ជ្រើសរើសជា ទីតាំង ប្រារព្ធ កម្មវិធី សំខាន់ៗ របស់ ខ្លួន ផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣