ព័ត៌មាន
សម្ដេចធិបតី៖ កងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅលើសសូម្បីផែនទីឯកតោភាគីគេបានអះអាង
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះថា កងទ័ពថៃបានចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅលើសសូម្បីផែនទីឯកតោភាគីដែលថៃបានអះអាង ខណៈសម្ដេចបានបញ្ជាក់ថា បញ្ហាព្រំដែនរវាងប្រទេសទាំងពីរ គឺអាចដោះស្រាយបានតាមរយៈការអនុវត្តយន្តការដែលមានស្រាប់ ដូចជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងយន្តការផ្សេងៗទៀត។

តាមរយៈបទសម្ភាសន៍សម្ដេចធិបតី បានបញ្ជាក់ថា មានរយៈពេលប្រហែលមួយឆ្នាំហើយ ចាប់តាំងពីការប្រយុទ្ធបានចាប់ផ្ដើម ហើយក៏មានរយៈពេលប្រហែល ៧ខែផងដែរចាប់តាំងពីបទឈប់បាញ់លើកទីពីរកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្ដេចបន្តថា បច្ចុប្បន្នបទឈប់បាញ់នៅតែមានសុពលភាព ប៉ុន្ដែស្ថានភាពនៅតែមានភាពផុយស្រួយ ដោយសារកងទ័ពរាប់ពាន់នាក់របស់ភាគីទាំងពីរ នៅតែឈរជើងប្រឈមមុខគ្នាតាមបណ្ដោយព្រំដែន។ រហូតមកដល់ពេលនេះ នៅមិនទាន់មានវិធានការណាមួយ ដើម្បីបន្ធូបន្ថយភាពតានតឹងជុំវិញវត្តមានកងទ័ពនោះទេ។ សំខាន់ជាងនេះទៅទៀត មូលហេតុ ឫសគល់នៃវិវាទនេះនៅមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដែលនោះគឺជាបញ្ហាអធិបតេយ្យភាព បូរណភាពទឹកដី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា និងសន្ធិសញ្ញា ដែលភាគីទាំងពីរបានឯកភាពគ្នា ខ្សែបន្ទាត់ព្រំដែនទាំងពីរមាន គឺខ្សែព្រំដែនអន្តរជាតិ។
សម្ដេចធិបតីបានបញ្ជាក់ថា «ដូច្នេះ បញ្ហានេះ (ជម្លោះព្រំដែនកម្ពុជា-ថៃ) អាចដោះស្រាយបានតាមរយៈការអនុវត្តយន្តការដែលមានស្រាប់រួមមាន៖ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០០ និងយន្តការផ្សេងៗទៀត។ យើងមានយន្តការទាំងនេះរួចជាស្រេច ហើយយន្តការទាំងនេះក៏បានដំណើរការមុនពេលការប្រយុទ្ធបានផ្ទុះឡើងជាថ្មីនៅថ្ងៃទី២៧ ខែធ្នូផងដែរ។
សម្ដេចធិបតីបានឱ្យដឹងថា ក្រៅពីនេះសកម្មភាពដែលកំពុងកើតមាននៅលើដី ក៏បានបង្កការព្រួយបារម្ភ និងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញផងដែរ។ សកម្មភាពរបស់កងទ័ពថៃដែលបានចូលកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅតាមរយៈការដាក់របងបន្លាលួស និងទូកុងតឺន័រ នៅតែមានស្ថិតនៅទីនោះដដែល សកម្មភាពទាំងនេះ បានលើសសូម្បីតែបន្ទាត់ព្រំដែនដែលប្រទេសថៃបានអះអាងដោយឯកតោភាគី ហើយបានលាតសន្ធឹងចូលមកក្នុងទឹកដីរបស់កម្ពុជា។
សម្ដេចបន្ថែមថា លើសពីនេះ ក៏មានសកម្មភាពផ្សេងៗទៀតដែលមានលក្ខណៈ «បង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្ដែង» (fait accompli) ផងដែរ។ ឧទាហរណ៍ ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ការសាងសង់លេណដ្ឋានយោធា ការដំឡើងព្រះពុទ្ធរូបនៅតំបន់វិវាទ ការបំផ្លាញដីធ្លី និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ជាទីលំនៅរបស់ប្រជាពលរដ្ឋរាប់ពាន់នាក់ ព្រមទាំងការបែងចែកដីទាំងនោះ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋថៃ។ សកម្មភាពទាំងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល៧ខែកន្លងមកនេះ មុនពេលដំណើរការកំណត់ព្រំដែនត្រូវបានបន្តឡើងវិញ។
សម្ដេចធិបតីបានរម្លឹកឡើងវិញថា សេចក្ដីថ្លែងការណ៍រួមរវាងភាគីទាំងពីរ ក៏បានឯកភាពគ្នាយ៉ាងច្បាស់ថា ការកំណត់ព្រំដែណដែលធ្វើឡើងតាមរយៈ យន្តការ JBC ប៉ុណ្ណោះទើបជាមូលដ្ឋានសម្រាប់កំណត់បូរណភាពទឹកដី និងខ្សែបន្ទាប់ព្រំដែនរវាងប្រទេសទាំងពីរ។ ដូច្នេះបញ្ហាទាំងនេះគឺជាក្ដីបារម្ភដ៏ធ្ងន់ធ្ងរសម្រាប់កម្ពុជា។ កម្ពុជា បានផ្ញើលិខិតតវ៉ា និងលិខិតបណ្ដឹងជាច្រើន ដើម្បីទាមទារឱ្យបញ្ឈប់សកម្មភាពទាំងនេះ និងស្នើឱ្យបន្តកិច្ចប្រជុំរបស់ JBC ឡើងវិញ ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់មានការឆ្លើតតបជាវិជ្ជមាននៅឡើយ។ សម្ដេចបានសង្គត់ធ្ងន់ថា កម្ពុជាបានបង្ហាញការអត់ធ្មត់យ៉ាងខ្លាំង, រង់ចាំឱ្យប្រទេសថៃរៀបចំការបោះឆ្នោត បង្កើតរដ្ឋាភិបាលថ្មី និងតែងតាំងសមាសភាបគណៈកម្មការ JBC។ កម្ពុជាបានរង់ចាំអស់រយៈពេល៧ខែ។ ឥឡូវនេះបានឮថា ប្រទេសថៃទើបតែបានតែងតាំងសមាសភាព និងថ្នាក់ដឹកនាំរបស់ JBC ហើយ កម្ពុជា សង្ឃឹមថា កិច្ចប្រជុំរបស់ JBC នឹងអាចចាប់ផ្ដើមឡើងវិញក្នុងពេលឆាប់ៗនេះ៕


-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ