ព័ត៌មាន
សម្ដេចធិបតី៖ ចិនបានដើរតួនាទីយ៉ាងសកម្មតាំងពីដើមមកលើការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្តប្រាប់ទៅសារព័ត៌មាន Bloomberg តាមរយៈបទសម្ភាសន៍កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មតាំងពីដើមមកលើការសម្របសម្រួលដោះស្រាយបញ្ហាកម្ពុជា-ថៃ។
តាមរយៈបទសម្ភាសន៍ជាមួយ សារព័ត៌មាន Bloomberg ត្រង់ចំណួរថា ថ្មីៗនេះ សម្ដេចធិបតី ក៏បានជួបជាមួយប្រធានាធិបតីចិន នៅទីក្រុងសៀងហៃផងដែរ, តើប្រធានាធិបតីចិន បានចែករំលែកក្ដីបារម្ភអ្វីខ្លះជាមួយសម្ដេចជាមួយជម្លោះតាមបណ្ដោយព្រំដែន?
សម្ដេចធិបតី បានបញ្ជាក់ថា ថ្នាក់ដឹកនាំចិន តែងតែបង្ហាញការគាំទ្រដល់ភាគីទាំងពីរ ឱ្យស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដោយសន្ដិវិធី។ សម្ដេចធិបតីយល់ថា នេះក៏ជាសារដ៏សំខាន់ ដែលស្របទៅនឹងជំហររបស់ថ្នាក់ដឹកនាំអន្តរជាតិជាច្រើនដែលចង់ឃើញភាគីទាំងពីរដោះស្រាយបញ្ហានេះដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិដែលមានជាធរមាន។ ព្រោះប្រសិនបើយើងមិនគោរពច្បាប់អន្តរជាតិ នោះមានន័យថា យើងនឹងមិនគោរពនូវសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។ តើយើងនឹងអាចដើរតួនាទីជារដ្ឋសមាជិកក្រោមឆត្ររបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយជម្លោះដោយសន្ដិវិធីបានយ៉ាងដូចម្ដេច? នេះគឺជាជំហររបស់ប្រទេសកម្ពុជា។
ត្រង់សំណួរបន្ថែមថា តើសម្ដេចយល់ឃើញថា ប្រទេសចិន អាចដើរតួនាទីយ៉ាងដូចម្ដេច ក្នុងការជួយដោះស្រាយវិវាទព្រំដែននេះ?
សម្ដេចធិបតីបានបញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្មតាំងពីដើមក។ ជាក់ស្ដែង ចិនបានចូលរួមជាមួយសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងការគាំទ្រដល់ការសម្រេចបានបទឈប់បាញ់លើកដំបូង កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងរៀបចំកិច្ចជំនួបក្រៅផ្លូវការមួយចំនួនរវាងរដ្ឋមន្រ្ដីការបរទេសកម្ពុជា និងសមភាគីថៃ។ ថ្មីៗនេះ ក៏មាន «កុងសង់ស៊ីស ហ្វូសៀន (Fusian Consensus)» ទាំងអស់នេះ គឺដើម្បីកសាង និងស្វែងរកមធ្យោបាយ កសាងទំនុកចិត្តសំដៅបន្ថយភាពតានតឹងនៃបញ្ហានេះ។ ដូច្នេះ សម្ដេចយល់ថា ប្រទេសចិនអាចបន្តដើរតួនាទីជាវិជ្ជមានក្នុងទិសដៅនេះផងដែរ៕


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣