ព័ត៌មាន
ទេសាភិបាល៖ សេដ្ឋកិច្ចកម្ពុជានឹងអាចចាត់ទុកមានភាពធន់ ដែលសម្រេចបានក្នុងរង្វង់ ៣% ទៅ ៤%
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងថា ខណៈកម្ពុជាអាចសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៣% ទៅ ៤% ត្រូវចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងប្រឈមនិងវិបត្តិ ខណៈដែលកម្ពុជាបានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា បច្ចុប្បន្ន សេដ្ឋកិច្ចសកលនៅតែមិនទាន់មានភាពប្រាកដប្រជា ដោយសារស្ថានភាពភូមិសាស្រ្តនយោបាយ ការហក់ឡើងថ្លៃប្រេងឥន្ធនៈ ការ ធ្លាក់ចុះពាណិជ្ជកម្ម និងការប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍន៍ ជាពិសេសប្រជាជនងាយរងគ្រោះនៅគ្រប់ ទីកន្លែង ប្រឈមការបាត់បង់ចំណូល ការកើនឡើងនៃចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់នៅក្នុងភាពក្រីក្រ។ បញ្ហានេះកម្ពុជាក៏ ប្រឈមកត្តាទាំងអស់នេះផងដែរ ខណៈនៅក្នុងស្រុក ស្ថានភាពព្រំដែនមិនទាន់មានភាពប្រាកដប្រជា យុទ្ធនាការបោកសម្អាតការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្សល់ទុកនៃបញ្ហាជំងឺកូវីដ-១៩ជាដើម។
លោកជំទាវបណ្ឌិត បន្តថា ជុំវិញបញ្ហាសេដ្ឋកិច្ច, ថ្មីៗនេះក្រោយពីការបញ្ចប់ពិគ្រោះយោបល់ជាមួយមូលនិធិរូបវត្ថុអន្តរជាតិ ក៏បានបន្ទាប់អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមកនៅក្នុងរង្វង់ ៣% នៅក្នុងឆ្នាំ២០២៦នេះ ខណៈដែលស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតដូចជា អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+3 និងធនាគារអភិវឌ្ឍន៍អាស៊ី នៅបន្តព្យាករក្នុងអត្រាកម្រិតខ្ពស់ជាង ២% ក្នុងនោះធនាគារ ជាតិនៃកម្ពុជាក៏បានព្យាករសេដ្ឋកិច្ចកម្ពុជា នឹងថមថយមកនៅត្រឹម ៣,៩% ដោយផ្អែកតម្លៃប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនៅក្នុងឆមាស ទី១ ឆ្នាំ២០២៦នេះ និងអត្រា ៣,៥% ជាមួយនិងសុទិដ្ឋនិយម ចំពោះការងើបបន្តិចនៅក្នុងឆមាសទី២ ដែលគាំទ្រដល់កំណើននៃ ការនាំចេញវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងរំហូរការវិនិយោគផ្ទាល់ពីបរទេស។ ចំណែកវិស័យ ទេចរណ៍ បានធ្លាក់ចុះ ស្របពេលវិស័យសំណង់និងអចលទ្រព្យមានភាពធន់ខ្សោយ។
លោកជំទាវបណ្ឌិត លើកឡើងឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ តំណាងពាណិជ្ជកម្មរបស់សហរដ្ឋ អាមេរិក បានសម្រេចដាក់ពន្ធគយលើកម្ពុជាក្នុងអត្រា ១០% ដែលស្មើនិងប្រទេសប្រកួតប្រែជែងក្នុងតំបន់មួយចំនួនដូចជា ប្រទេស បង់ក្លាដេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថាន និងទាបជាងប្រទេសមួយចំនួនទៀតដូចជា ហ្វីលីពីន ថៃ និងវៀតណាម ដែល នឹងត្រូវជាប់ពន្ធគយក្នុងអត្រា ១២,៥%។
លោកជំទាវបណ្ឌិត ជា សិរី បានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាអាចសម្រេចបានកំណើនក្នុងកម្រិតពី ៣ ទៅ ៤% នេះក៏ដោយ ត្រូវបានចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ និងប្រឈមនិងវិបត្តិ ភាពធន់នេះអាចសម្រេចបានដោយសាររាជរដ្ឋាភិបាល ក្រោម ការដឹកប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បានបន្តសុខ សុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផ្លែផ្កាកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច ស្របតាមយុទ្ធ សាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។ តាមរយៈនេះ, ធនាគារជាតិនកម្ពុជាបានគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសកម្មភាពសេដ្ឋកិច្ចជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣