ព័ត៌មាន
អភិបាលរាជធានី និងលោកជំទាវ ប្រគេនទៀនវស្សាដល់វត្តចំនួន ១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងក្នុងរាជធានីភ្នំពេញ
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញបាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមបណ្តាវត្តចំនួន ១៥១វត្ត និងសាលាបុណ្យចំនួន ៥កន្លែងក្នុងរាជធានីភ្នំពេញ។
ពីធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណវត្តច័ន្ទបុរីវង្ស របស់សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សម្រាប់វត្តទាំង ១៥១វត្ត និងសាលាបុណ្យ៥កន្លែងក្នុងរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង បានប្រគេនទៀនវស្សា បច្ច័យ និងទេយ្យទានទាំងក្នុងមួយវត្ត និងសាលាបុណ្យនីមួយៗ មានបច្ច័យ៣០ម៉ឺនរៀល ទៀនព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម សាដក១ ស្ករស១បាវ ស្មើ២៥គីឡូក្រាម ទឹកដោះគោខាប់១កេស ស្មើ៤៨កំប៉ុង ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស មី៥កេស ត្រីខកំប៉ុង១កេស ស្មើ១០០កំប៉ុង។
សម្ដេចព្រះពោធិវាំង ណយ ច្រឹក ព្រះសង្ឃនាយករងទី១នៃព្រះរាជាណាចក្រកម្ពុជាបានជូនពរសព្ទសាធុការដល់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង កូនៗនិងចៅៗ ព្រមទាំងមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញទាំងអស់សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យចូលព្រះវស្សាប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលជាទំនៀមទំលាប់ពិធីនេះត្រូវចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ចាស់ទុំចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារៈប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា និងសម្ភារៈប្រគេនដល់ព្រះសង្ឃ។ ក្នុងអំឡុងពេលចូលវស្សានេះមានរយៈពេល៣ខែ ប្រជាពលរដ្ឋដែលគោរពព្រះពុទ្ធសាសនានិយមធ្វើចង្ហាន់ នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ ទៅប្រគេនជាបន្តបន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងអំឡុងពេលនេះ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា













-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣