ព័ត៌មាន
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនដែលរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡដែលកិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះ ឯកឧត្តម មានប្រសាសន៍ថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ក្នុងន័យនេះឯកឧត្តមបានជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន។
ឯកឧត្តម ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកភ្លើង រៀបចំប៉ុស្តិ៍សុខភាព វត្តអារាម និងសាលារៀនដើម្បីសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
ឯកឧត្តម ក្រើនរំឭកដល់ក្រុមការងារត្រូវចុះជំរុញឱ្យអតីតយុទ្ធជនបង្កើនការដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃព្រមទាំងបង្កើនការដាំដើមឈើនៅតាមខ្នងផ្ទះដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន និងនិវត្តជនចំនួន២ទីតាំង ដែលត្រូវបានរៀបចំឡើងនៅក្នុងស្រុកគាស់ក្រឡ គឺទីតាំងទី១ ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ មានអតីតយុទ្ធជន និងនិវត្តជនចំនួន៣០០គ្រួសារបានចូលរស់នៅ និងទីតាំងទី២ ស្ថិតនៅភូមិគោករកា ឃុំដូនបាមានអតីតយុទ្ធជន និងនិវត្តជនចំនួន១៨៤គ្រួសារបានចូលរស់នៅ៕
-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣