ព័ត៌មាន
ការអនុវត្ត IDP រយៈពេល១០ឆ្នាំមកនេះ បានជួយដល់ការរីកលូតលាស់នៃឧស្សាហកម្ម និងផ្នែកផ្សេងៗ
ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតម្រង់ ទិស ការជំរុញពិពិធកម្ម និងលើកកម្ពស់ផលិតភាពក្នុងវិស័យឧស្សាហកម្ម, ការវិនិយោគលើមូលធនមនុស្ស, ការកែសម្រួលក្របខណ្ឌ គតិយុត្ត, ការលើកកម្ពស់អភិបាលកិច្ច SME និងការសម្របសម្រួលគោលនយោបាយគាំទ្រនានាជាដើម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ- កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦, បានដឹកនាំកិច្ចប្រជុំ គ.ស.ហ. ដើម្បីពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ ដែលមានគោលដៅជំរុញការអភិវឌ្ឍ វិស័យឧស្សាហកម្មនៅកម្ពុជា ដោយមានការកំណត់យុទ្ធសាស្រ្តគន្លឹះចំនួន៤រួមមាន៖ ១. ការកៀរគរ និងទាក់ទាញវិនិយោគ, ២. ការអភិវឌ្ឍ និងទំនើបកម្មសហគ្រាសធុនតូចនិងមធ្យម, ៣. ការកែលម្អបរិស្ថាបនិយ័តកម្ម និង៤. ការសម្របសម្រួលគោលនយោ- បាយគាំទ្រ។
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាស្ថាប័ន បង្គោល ក្នុងការតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយនេះ។ ក្នុងស្មារតីនេះ, ក្រុមការងារ ក.អ.ក. បានរៀបចំក្របខណ្ឌ តាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ និងបានរៀបចំរបាយការណ៍វឌ្ឍនភាព និងរបាយការណ៍វាយតម្លៃនៃការអនុវត្ត ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចជាបន្តបន្ទាប់រួមមាន៖ ១. របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៦, ២. របាយការណ៍វឌ្ឍនភាព ឆ្នាំ ២០១៧-២០១៨, ៣. របាយការណ៍វាយតម្លៃនៃការអនុវត្តពាក់កណ្តាលអាណត្តិឆ្នាំ២០២០ និង ៤. របាយការណ៍វឌ្ឍនភាពឆ្នាំ ២០២១-២០២៣ ។ ក្នុងឆមាសទី២ ក្នុងឆ្នាំ២០២៦នេះ, ក្រុមការងារ ក.អ.ក. ក៏បានបញ្ចប់ការរៀបចំ «សេចក្តីព្រាងរបាយការណ៍ វាយតម្លៃចុងអាណត្តិ» ជាស្ថាពរ ដើម្បីដាក់ឆ្លងកិច្ចប្រជុំ គ.ស.ហ. ។
ចំពោះរបាយការណ៍វាយតម្លៃចុងអាណត្តិបានបង្ហាញថា, ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការតម្រង់ទិសការជំរុញពិពិធកម្ម និងលើកកម្ពស់ផលិតភាពក្នុងវិស័យឧស្សា- ហកម្ម, ដោយការអនុវត្តគោលនយោបាយនេះ បាននាំមកនូវសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើន និងបានប្រែក្លាយកម្ពុជា ពីប្រទេស ដែលពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសមួយដែលមានសេដ្ឋកិច្ចរឹងមាំ នាំមុខដោយវិស័យឧស្សាហកម្ម ហើយជ្រៀតចូល កាន់តែជ្រៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល ។ ទោះជាយ៉ាងនេះ, ល្បឿននៃការអភិវឌ្ឍវិស័យឧស្សាហកកម្មនៅមានកម្រិត ហើយ មូលដ្ឋានឧស្សាហកម្មនៅមានលក្ខណៈប្រមូលផ្តុំ និងងាយរងឥទ្ធិពលពីកត្តាខាងក្រៅ ការណ៍នេះ, ទាមទារឱ្យមានការយកចិត្តទុកដាក់ បន្ថែម ក្នុងបរិបទនៃការផ្លាស់ប្តូរយ៉ាងឆាប់នៃនិន្នាការតំបន់ និងសកល៕អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣