ព័ត៌មាន
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ផ្តល់ឱកាសស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដល់សិស្សវិទ្យាល័យជិត១ពាន់នាក់
(តាកែវ)៖ សិស្សវិទ្យាល័យសរុបប្រមាណ ៩៦៧នាក់ មកពីវិទ្យាល័យនានាក្នុងខេត្តតាកែវ បានចូលរួមទស្សនកិច្ចសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ដើម្បីស្វែងយល់ពីមុខជំនាញ បរិក្ខារសិក្សាទំនើប និងការអនុវត្តជាក់ស្តែង ដែលជួយឱ្យពួកគេទទួលបានព័ត៌មានច្បាស់លាស់សម្រាប់ការរៀបចំផែនការសិក្សា និងអាជីពនាពេលអនាគត។
ក្នុងដំណើរទស្សនកិច្ចនេះ សិស្សានុសិស្សបានទស្សនាបរិវេណវិទ្យាស្ថាន បន្ទប់សិក្សា បន្ទប់ពិសោធន៍ និងរោងជាងអនុវត្តតាមមុខជំនាញនីមួយៗ ដោយបានឃើញផ្ទាល់ពីបរិយាកាសសិក្សា ការបណ្តុះបណ្តាលផ្អែកលើការអនុវត្ត និងសម្ភារបរិក្ខារទំនើបដែលប្រើប្រាស់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
លោ ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការផ្តល់ឱកាសឱ្យសិស្សវិទ្យាល័យបានមកទស្សនកិច្ចនៅគ្រឹះស្ថាន TVET នឹងជួយឱ្យសិស្សស្វែងយល់ពីសក្តានុពលរបស់ខ្លួន យល់ដឹងពីជម្រើសមុខជំនាញជាច្រើន និងអាចសម្រេចចិត្តជ្រើសរើសមុខជំនាញសមស្របសម្រាប់អាជីពនាពេលអនាគត ស្របតាមសម័យបច្ចេកវិទ្យាទំនើប។
លោក ស៊ុន មេសា បានមានប្រសាសន៍ថា៖ «ការទស្សនកិច្ចនៅសាលា TVET មិនមែនគ្រាន់តែជាការទស្សនាបរិវេណសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសឱ្យសិស្សបានស្គាល់ពីការរៀនដោយផ្អែកលើការអនុវត្ត បច្ចេកវិទ្យាទំនើប និងឱកាសការងារជាក់ស្តែង ដែលជាមូលដ្ឋានសំខាន់សម្រាប់ការកសាងអាជីពប្រកបដោយគុណភាព»។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមការងារវិទ្យាស្ថានក៏បានណែនាំអំពីកម្មវិធីអាហារូបករណ៍របស់រាជរដ្ឋាភិបាល ព្រមទាំងផ្តល់ព័ត៌មានលម្អិតអំពីមុខជំនាញអាទិភាព លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន អត្ថប្រយោជន៍នៃការសិក្សា ឱកាសហាត់ការនៅតាមសហគ្រាស និងក្រុមហ៊ុនឯកជន និងឱកាសទទួលបានការងារធ្វើក្រោយបញ្ចប់ការសិក្សា ដល់សិស្សមកពីវិទ្យាល័យ រួមមានវិទ្យាល័យអង្គរកា អង្គសង្កែ វត្តបារាយណ៍ ថ្នល់បំបែក ខ្សាច់ស ព្រៃមេលង សម្តេចឳ ក្តីទន្ទឹម និងវិទ្យាល័យសុខ អាន សូបិណ៕








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣