ព័ត៌មាន
សម្តេចធិបតី ប្រកាសសម្រេចអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់វីរកងទ័ព និងវីរនគរបាលនៅជួរមុខ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសសម្រេចអនុគ្រោះពន្ធ ប្រថាប់ត្រាផ្ទេរកម្មសិទ្ធ និងសិទ្ធកាន់កាប់អចលនទ្រព្យជូនដល់បងប្អូនវីរកងទ័ព និងវីរនគរបាលជាតិ ដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ចំពោះយោធិនដែលបានកំពុងចូលរួមបម្រើប្រយុទ្ធឬក៏ត្រៀមប្រយុទ្ធនៅសមរភូមិមុខពិតប្រាកដ នឹងសម្រេចលើកលែងពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់ដីធ្លីជូនដល់ពួកគាត់ ដើម្បីជាការលើកទឹកចិត្ត និងការគិតគួរដល់បងប្អូនវីរកងទ័ពរបស់យើង។
សម្តេចធិបតីបានបញ្ជាក់ថា«សម្រាប់វីរយុទ្ធជន សម្រាប់វីរនគរបាលជាតិរបស់យើង ដែលបំពេញ ភារកិច្ចនៅខាងមុខ ហើយជាគោលការណ៍របស់ក្រុមការងារ ខ្ញុំឯកភាព និងគាំទ្រសម្រាប់វីរកងទ័ពរបស់ យើងទាំងបីប្រភេទ ដែលបំពេញភារកិច្ចមុខពិតប្រាកដ ដែលឈរជើង និងត្រៀមប្រយុទ្ធការពារទឹកដី យើងអនុគ្រោះពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធកាន់កាប់អចលនទ្រព្យ»។
ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋ នៅស្ថិតនៅឃុំជ័យធំ ឃុំរកាជន្លឹង និងឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៦នេះ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣