ព័ត៌មាន
អនុរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី កោតសរសើរកម្ពុជាប្រតិបត្តិការបង្រ្កាបនិងបោសសម្អាត Online Scams
ភ្នំពេញ៖ អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម Arif Havas Oegroseno បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះលទ្ធផលប្រតិបត្តិការបង្រ្កាបនិងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សមត្ថកិច្ចកម្ពុជា ក៏ដូចជាការបង្កើតនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជារបត់ថ្មីមួយដ៏លេចធ្លោ។
ការកោតសរសើនេះ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ក្នុងជំនួបនេះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលបានវិវត្តកាន់តែប្រសើរ ជាពិសេសកិច្ចសហការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។
ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិត បានជម្រាបជូនពីការតាំងចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការបង្កើតយន្តការ គ.ប.ឆ.ប., ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងលិខិតូបករណ៍សំខាន់ៗពាក់ព័ន្ធដទៃផ្សេងទៀត ដែលរួមចំណែកដល់ការអនុវត្តយុទ្ធនាការបោសសម្អាត និងបំបែកសម្បុកឧក្រិដ្ឋជន ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព។ ក្នុងន័យនេះ ដើម្បីចែករំលែកបទពិសោធន៍ និងពិភាក្សាស្វែងរកវិធានការមានប្រសិទ្ធភាពបន្ថែមសម្រាប់កិច្ចការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មសកលនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខ នៅរាជធានីភ្នំពេញ និងបានស្នើឱ្យភាគីឥណ្ឌូនេស៊ីផ្តល់ការគាំទ្រ និងអញ្ជើញចូលរួមចែករំលែកបទពិសោធន៍ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។
ជាការឆ្លើយតប ឯកឧត្តម Arif Havas Oegroseno បានថ្លែងអំណរគុណដល់សមត្ថកិច្ចកម្ពុជា ដែលបានយកចិត្តទុកដាក់សហការផ្តល់ការគាំទ្រ និងជំនួយក្នុងការសម្របសម្រួលបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ី ដែលពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឡប់ទៅប្រទេសកំណើតវិញនាពេលកន្លងមក។ ទន្ទឹមនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបានសម្តែងនូវការកោតសរសើរ និងស្វាគមន៍ចំពោះលទ្ធផលប្រតិបត្តិការបង្រ្កាបនិងបោសសម្អាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់សមត្ថកិច្ចកម្ពុជា ក៏ដូចជាការបង្កើតនូវច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជារបត់ថ្មីមួយដ៏លេចធ្លោ។
ឯកឧត្តម បានគូសបញ្ជាក់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាសកលដ៏ស្មុគស្មាញ ដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាលុបបំបាត់ប្រព័ន្ធអេកូឡូហ្ស៊ីឆបោកសកលនេះ។ ឥណ្ឌូនេស៊ីត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ក៏ដូចជាកិច្ចសហការលើការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារួម។
ទន្ទឹមនេះ ឯកឧត្តម បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលនេះ សបញ្ជាក់ពីឆន្ទៈ និងដំណើរបស់កម្ពុជា ក្នុងការប្រែក្លាយខ្លួនពីប្រទេសដែលរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ទៅជាប្រទេសដែលនាំមុខគេមួយ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ-ចែករំលែកព័ត៌មាន និងការជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕អត្ថបទ៖ វង្ស សុភាព







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣