ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់ CDC ចុះពិនិត្យខ្សែច្រវាក់ផលិតកម្មរោងចក្រផលិតស៊ីម៉ងត៍នៅខេត្តកំពត
គណៈប្រតិភូជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ចុះបំពេញទស្សនកិច្ចរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ពិនិត្យអំពីប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការគ្រប់គ្រងខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើប ក្នុងការត្រួតពិនិត្យគុណភាព ស៊ីម៉ងត៍ឱ្យស្របតាមបទដ្ឋានអន្តរជាតិ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈប្រតិភូជាន់នៃ ក.អ.ក. ចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រផលិតស៊ីម៉ងត៍ Kampot Cement ដែលជាទីតាំងផលិតកម្មស៊ីម៉ងត៍ដំបូងគេ និងធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកបន្ទាយមាស និង ស្រុកដងទង់ នៃខេត្តកំពត។ សកម្មភាពនេះគឺជាសក្ខីកម្មដ៏រស់រវើក ដោយបង្ហាញឱ្យឃើញនៃសេវាថែទាំវិនិយោគរបស់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈ ក.អ.ក. ដោយបានឆ្លុះបញ្ចាំងថា ទោះបីជាកម្ពុជាខិតខំពង្រីកការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំ និងផ្តល់ការគាំទ្រយ៉ាងជិតស្និទ្ធ ដល់គ្រប់គម្រោងវិនិយោគដែលមាន ស្រាប់ សំដៅធានាឱ្យប្រតិបត្តិការអាជីវកម្មរបស់ពួកគេបន្តរីកចម្រើនដោយចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមយ៉ាងសកម្ម និងការយក ចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន លើកិច្ចការកាត់បន្ថយកាបូន (Low Carbon) និងមេត្រីភាពបរិស្ថាន (Environmental Friendly) ខណៈរោងចក្រស៊ីម៉ងត៍មួយនេះ បានធ្វើអាជីវកម្មរ៉ែបៃតង ដោយរក្សាកំពែងធម្មជាតិ និងគម្របព្រៃឈើនៅរង្វង់ក្រៅនៃភ្នំ ដើម្បីទប់ ស្កាត់ធូលី សម្លេង និងរំញ័រ ព្រមទាំងការពារប្រព័ន្ធអេកូឡូស៊ី មិនឱ្យប៉ះពាល់ដល់សហគមន៍ជុំវិញ។
ក្រៅពីវិធានខាងលើ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកដ៏មានអត្ថន័យរបស់ក្រុមហ៊ុន ក្នុង ការកសាង និងអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងការផ្ទេរចំណេះដឹងបច្ចេក- ទេសទំនើបៗដល់បុគ្គលិក-កម្មករនិយោជិតក្នុងស្រុក ឱ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យាឧស្សាហកម្មសម័យថ្មី។ ឯកឧត្តមបានបញ្ជាក់ ជូនអំពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាបាននូវការរក្សាប្រកួត ប្រជែងពាណិជ្ជកម្ម ការសម្រួលកិច្ចសម្រួលពាណិជ្ជកម្ម និងការទាក់ទាញវិនិយោគគិនបរទេសមកកាន់កម្ពុជាប្រកបដោយចីរភាព។
សូមបញ្ជាក់ថា ក្រុមហ៊ុន Kampot Cement Co., Ltd. បានចាប់ផ្តើមបើកដំណើរការអាជីវកម្មរបស់ខ្លួនចាប់តាំងពីឆ្នាំ២០០៦ រោង ចក្រនេះមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២ លានតោនក្នុងមួយឆ្នាំ ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការ ផ្គត់ ផ្គង់តម្រូវការទីផ្សារសំណង់ក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន