ព័ត៌មាន
សមាគមសហគ្រិនស្ត្រីកម្ពុជា លើកកម្ពស់ការយល់ដឹង លើការទទួលបាន ហិរញ្ញវត្ថុ សម្រាប់អាជីវកម្ម
សមាគមសហគ្រិនស្ត្រីកម្ពុជា បង្កើតវេទិកាលើកកម្ពស់ផ្នែកហិរញ្ញវត្ថុ ជំរុញការយល់ដឹងអំពីសារៈសំខាន់នៃការគ្រប់គ្រងហិរញ្ញវត្ថុ ផ្ទាល់ខ្លួន និងការទទួលបានហិរញ្ញវត្ថុសម្រាប់អាជីវកម្ម ដើម្បីបង្កើនភាពអង់អាចដល់ស្រ្តី ចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ សង្គមប្រកបដោយភាពធន់។
លោកជំទាវ យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងវេទិកា “និយាយពីលុយ – Finance Talk” ក្រោម ប្រធានបទ “ពង្រឹងហិរញ្ញវត្ថុស្រ្តីដើម្បីថាមពលនៃភាពរីកចចម្រើន” នៅថ្ងៃទ២៨ ខែកក្កដា ឆ្នាំ២០២៦ ថា វេទិកានិយាយពីលុយ គឺជា កម្មវិធីមួយនៃគម្រោងថ្នាលហិរញ្ញប្បទានគាំទ្រសហគ្រិនស្រ្តី WE Financial Support Hub ដែលរៀបចំដោយសមាគមសហគ្រិនស្រ្តី កម្ពុជា ដែលគម្រោងនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាហិរញ្ញប្បទានជូនដល់សហគ្រិនស្រ្តីកម្ពុជា។
លោកជំទាវ បន្តថា ជុំវិញហិរញ្ញប្បទាននេះ តាមរយៈនៃការចងក្រងចេញជាសៀវភៅ “ស” របស់សមាគមសហគ្រិនស្រ្តីកម្ពុជា មានចំនួន៤ក្បាលរួចមកនេះ អ្វីដែលសមាគមសហគ្រិនស្រ្តីកម្ពុជាមើលឃើញសហគ្រិនស្រ្តីនៅតែប្រឈម គឺការទទួលបានហិរញ្ញប្បទាន ដែលបានកើតឡើងពីកត្តាជាច្រើន។ ដូច្នេះតាមរយៈនៃវេទិកានេះ គឺបានគៀងគរសហគ្រិនស្រ្តីទាំងអស់ ជាអ្នកជំនួញក្តី និងអ្នកគ្រប់គ្រង អាជីវកម្មក្តី ឱ្យពួគគាត់បានយល់ដឹងបន្ថែម ជំរុញធ្វើយ៉ាងណាក្នុងការទទួលបានហិរញ្ញប្បទានពីដៃគូ ឬពីគ្រឹះស្ថានធនាគារ និងមីក្រូ ហិរញ្ញវត្ថុផ្សេងៗ សម្រាប់យកទៅអភិវឌ្ឍន៍អាជីវកម្ម។
លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារី លើកឡើងថា ជុំវិញការប្រឈមនិងហិរញ្ញប្បទានឃើញថា បន្ទាប់ពីសមាគមសហគ្រិនស្រ្តីកម្ពុជា បានចេញផ្សាយតាមរយៈសៀវភៅ“ស” ជាបន្តបន្ទាប់ សំឡេងនេះត្រូវបានឮទៅដល់រាជរដ្ឋាភិបាល និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា ធ្វើឱ្យយន្តការជាច្រើនបានដាក់ចេញជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងដល់ សហគ្រិន ជាពិសេសសហគ្រិនស្រ្តីដែលបានលើកឡើង ធ្វើយ៉ាងណាគាំទ្រដល់សហគ្រិនស្រ្តីឱ្យទទួលបានទុនផ្សេងៗសម្រាប់ពង្រីក អាជីវកម្ម, ជាក់ស្តែងជុំវិញកិច្ចសហការខាងលើនេះ បានបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរួមគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូ អភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ភាពអង់អាចផ្នែកសេដ្ឋកិច្ច និងសហគ្រិនភាពរបស់ស្រ្តី។
លោកជំទាវរដ្ឋលេខាធិការ បន្ថែមថា ទាក់ទិនសហគ្រិនស្រ្តីនេះ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តលើក កម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រ្តីនៅគ្រប់វិស័យ ជាអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១ តាមរយៈការពង្រឹងភាពជាប្រជាពលរដ្ឋក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសមធម៌ សីលធម៌ បរិយាបន្ន ដែលក្នុងនោះ ស្រ្តីគឺជាស្នូល៕ អត្ថបទ៖ សុន រ៉ាឌី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣