ព័ត៌មាន
វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងបរិស្ថាន លើការអភិរក្សជីវៈចម្រុះ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
កិច្ចព្រមព្រៀងបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្តផែនការលើកិច្ចការបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ឆ្នាំ២០២៦-២០២៨ (Country Planning Framework 2026-2028) រវាងក្រសួងបរិស្ថាន វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ត្រូវបានហត្ថលេខា ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Sang-Hyup Kim, នាយកប្រតិបត្តិ វិទ្យាស្ថាន GGGI នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។ ផែនការនេះ ផ្តោតជាសំខាន់នៃកិច្ចសហការដើម្បីរួមគ្នាជំរុញសកម្មភាពជាក់ស្តែងឆ្ពោះទៅកំណើនសេដ្ឋកិច្ចបៃតង ពង្រីកភាពបៃតង តាមរយៈការការពារធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសលើការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយអនុលោមយ៉ាងខ្ជាប់ខ្ជួនតាមមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកាប្រែប្រួលអាកាសធាតុ ដើម្បីឈានឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្រ្ត ក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ វិទ្យាស្ថាន GGGI ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីរួមចំណែកធ្វើឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង និងចីរភាព ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឈានឆ្ពោះទៅការកសាងភាពធន់ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ របស់ប្រជាជននិងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការងារបរិស្ថាន រួមចំណែកសំខាន់ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា។
ក្នុងឱកាសនោះ លោក Sang-Hyup Kim បានសម្តែងការកោតសរសើរ ចំពោះភាពជាអ្នកដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការជំរុញចក្ខុវិស័យបរិស្ថានរបស់កម្ពុជា ឆ្ពោះទៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ដោយលោកនាយកប្រតិបត្តិវិទ្យាស្ថាន GGGI បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថានសម្រាប់ការគាំទ្រ និងការសម្របសម្រួលកន្លងមក និងលើសពីនេះការឆ្លើយតបក្នុងទិដៅបន្ត គឺការរួមចំណែកដល់ យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន (ស្អាត បៃតង និងចីរភាព) កាត់បន្ថយការការប្រែប្រួលអាកាសធាតុ រួមជាមួយ ការដាំដុះព្រៃឈើឡើងវិញ ការរៀបចំគម្រោងពាណិជ្ជកម្មកាបូន ដែលគឺជាការលើកទឹកចិត្តឱ្យមានការអភិវឌ្ឍឥណទានកាបូន ស្របតាមអនុសញ្ញាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣