ព័ត៌មាន
ការជាប់ជាមន្ត្រីកិច្ចព្រមព្រៀងការងារ នៃវិទ្យាស្ថានជាតិស្ថិតិអាចទទួលប្រាក់បៀវត្សរហូតដល់ ៦លានរៀល
បច្ចុប្បន្ន គណៈកម្មការរៀបចំប្រឡងប្រជែង កំពុងបើកទទួលពាក្យសុំសិទ្ធិចូលរួមប្រឡងប្រជែងធ្វើជាមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន ១៦នាក់ ឱ្យចូលបម្រើការងារនៅវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ។
ការជាប់ជាមន្ត្រីកិច្ចព្រមព្រៀងការងារនៅវិទ្យាស្ថានជាតិស្ថិតិនេះ គឺអាចទទួលបានប្រាក់បៀវត្សរហូតដល់ ៦លានរៀលក្នុង១ ខែ សម្រាប់មុខតំណែងជាមន្ត្រីជំនាញជាន់ខ្ពស់។
នៅក្នុងឆ្នាំ ២០២៦នេះ គឺនឹងមានការប្រឡងជ្រើសរើសមន្ត្រីជា បន្តបន្ទាប់ ដោយក្នុងនោះ ក៏មានការប្រឡងជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀង សម្រាប់ការទៅបំពេញការងារនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការផងដែរ។ សម្រាប់ការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ ក្របខណ្ឌវិទ្យាស្ថានជាតិស្ថិតិនេះ មាន ៥មុខតំណែង ដែលសុទ្ធទទួលបានប្រាក់បៀវត្សខ្ពស់ចាប់ពី ២ ៥០០ ០០០រៀល រហូតដល់ ៦ ០០០ ០០០រៀល។
សម្រាប់មុខតំណែងវិជ្ជាជីវៈ ចំនួន៥ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែង ត្រូវជ្រើសរើសរួមមាន៖
(១)មន្ត្រីជំនាញជាន់ខ្ពស់ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ៤,០០០,០០០០រៀល ដល់ ៦,០០០,០០០រៀល,
(២)មន្ត្រីជំនាញគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍ស្ថិតិ ចំនួន ១នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល,
(៣)មន្ត្រីជំនាញសេដ្ឋកិច្ច ចំនួន ៦នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល ,
(៤)មន្ត្រីជំនាញស្ថិតិ ចំនួន ៥នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល និង
(៥)មន្ត្រីជំនាញព័ត៌មានវិទ្យា ចំនួន ៣នាក់ ទទួលបៀវត្សចាប់ពី ២,៥០០,០០០រៀល ដល់ ៤,០០០,០០០រៀល។
ម្រាប់សាធារណជនដែលមានបំណងចង់ចូលរួមការប្រឡង សូមបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្កេនបញ្ចូលឯកសារតម្រូវ ក្នុងការដាក់ពាក្យ តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs26mop ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៧:០០នាទីជាកំហិត។
សូមបេក្ខជនត្រូវអានសេចក្តីលម្អិតលក្ខខណ្ឌជ្រើសរើស និងសេចក្តីណែនាំសម្រាប់ការប្រឡងប្រជែង តាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://www.facebook.com/share/p/1AnF1LLemN/ ។
ចំពោះព័ត៌មានពាក់ព័ន្ធនឹងការចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធតេលេក្រាម (០១០ ៤១៦ ៥៧៣, ០៨៦ ៥៥០ ៥៤៥, ០៦១ ២៦៨ ៩៩៩, និង ០៦៨ ៨០៧ ៩២៦) រៀងរាល់ម៉ោងធ្វើការ។អត្ថបទ៖គឹមហុក

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣