ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្កើតទម្លាប់ល្អក្នុងការងារ ជាគន្លឹះសម្រាប់ការបង្កើនគុណភាព ប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃសមិទ្ធផល»
រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ២៩៦៧ នាក់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងនូវការកោតសរសើរ និងអរគុណដល់ថ្នាក់ដឹកនាំសុខាភិបាលគ្រប់កម្រិត ប្រធានមន្ទីរពេទ្យ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន ព្រមភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការឆ្លើយតបទៅនឹងយុទ្ធនាការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមយ៉ាងសកម្ម និងការសហការរួមគ្នា។ លើសពីនេះឯកឧត្តមសាស្រ្តាចារ្យ ក៏បានរំលឹក អង្គភាពបម្រើសេវាសុខាភិបាលទាំងសេវាសាធារណៈ និងឯកជនទាំងអស់ ឲ្យយកចិត្តទុកដាក់ខ្ពស់លើភាពត្រឹមត្រូវ នៃការថែទាំ និងព្យាបាលឲ្យស្របទៅនឹងនិយាមស្តង់ដារជាតិ និងប្រើប្រាស់ភាពបុរេសកម្មក្នុងការត្រៀមលក្ខណៈឆ្លើយតបទៅនឹងស្ថានភាពរាតត្បាតនៃជំងឺគ្រុនឈាម ដែលអាចប្រែប្រួលនាពេលខាងមុខ។
លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ក៏បានបង្ហាញជូននូវវឌ្ឍនភាព នៃស្ថានភាពការរាតត្បាតជំងឺគ្រុនឈាម និងផែនការបន្តសម្រាប់អនុវត្ត។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកប្រធានបទទាក់ទងនឹងជំហ៊ាននៃការធ្វើផែនការ ដោយបកស្រាយលម្អិតពីគន្លឹះក្នុងការបង្កើតទម្លាប់ល្អ និងការរៀបចំកិច្ចសហប្រតិបត្តិការក្នុងក្រុមការងារ។
ជាមួយគ្នានេះ មណ្ឌលសុខភាពសំរោង ក៏បានចែករំលែកនូវបទពិសោធន៍នៃការផ្តល់សេវាសុខាភិបាល ដើម្បីក្លាយជាមណ្ឌលសុខភាពជ័យលាភី អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ ដោយបង្ហាញនូវកិច្ចខិតខំកែលម្អសេវាជាជំហ៊ានៗ មិនឈប់ឈរ ប្រើប្រាស់នវានុវត្តន៍ និងបង្កើនសាមគ្គីភាពរវាងបុគ្គលិក និងសហគមន៍៕ អត្ថបទ៖ រដ្ឋា





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣