ព័ត៌មាន
ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»
ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី«ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹតិ្តការណ៍វប្បធម៌ដ៏សំខាន់នេះ សហការរៀបចំឡើងដោយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំ។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីអំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។ ការតាំងពិព័រណ៍នេះ គឺត្រូវបានធ្វើឡើងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនបានជ្រាបព័ត៌មានអំពីសម្បត្តិវប្បធម៌ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទាមទារបញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅ ឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា។
លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងលើកឡើងថា «ន័យសំខាន់ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ បានដឹងអំពីតម្លៃនៃវប្បធម៌មើលឃើញអំពីសកម្មភាពនៃការខិតខំប្រឹងប្រែងក្នុងការទាមទារនូវសម្បតិ្តបេតិកភណ្ឌជាតិ និងការដាស់ស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រលាញ់មរតកដូនតាយើង។ តម្លៃ វាមានតម្លៃប្រវតិ្តសាស្រ្ត វាមានតម្លៃព្រលឹងជាតិ នោះការតភ្ជាប់បេះដូង។ វត្ថុបុរាណ មិនមែនត្រឹមតែរូបចម្លាក់ថ្ម ឬក៏ដែកនោះទេ ក៏ប៉ុន្តែវាគឺជារបស់ដែលតំណាងឲ្យស្មារតី និងកម្លាំងចិត្តរបស់បុព្វបុរសខ្មែរយើង។»
លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ទៀតថា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ តាមរយៈនៃការទាមទារ ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការទូត។ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង ឃើញពីយុទ្ធនាការតាមផ្លូវច្បាប់អន្តរជាតិ និងការទូតរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម្តេចតេជោ រហូតដល់សម្តេចធិបតី ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រី្តជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារយកត្រឡប់មកវិញ៕ អត្ថបទ រដ្ឋា














-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣