ព័ត៌មាន
ក្រុមនិយោជកកូរ៉េ សរសើរពលករកម្ពុជាឧស្សាហ៍ និងស្មោះត្រង់លើការងារ ហើយគ្រោងស្នើរដ្ឋាភិបាលខ្លួន បន្ថែមកូតាពលករកម្ពុជា
ភ្នំពេញ៖ ក្រុមនិយោជកនៃសាធារណរដ្ឋកូរ៉េ បានសម្ដែងនូវការកោតសសើរ ចំពោះពលករខ្មែរ ដែលកំពុងធ្វើការកូរ៉េ ថាមានភាពឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ ហើយពួកគេគ្រោងស្នើទៅដល់រដ្ឋាភិបាលរបស់ខ្លួន ពង្រីកកូតាបន្ថែម សម្រាប់ពលករកម្ពុជា ។
នេះជាការអះអាងរបស់លោក លោក Kim Dohyung ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។
ក្នុងជំនួបនោះ លោក Kim បានឲ្យដឹងថា ក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា-កូរ៉េ មានគម្រោងដឹកនាំគណៈប្រតិភូក្រុងផ្យង់ថេក មកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ នៅខែសីហាខាងមុខនេះ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយសាលារាជធានីភ្នំពេញ សាកលវិទ្យាល័យ អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធដទៃទៀត ។
ជាមួយគ្នានោះ លោកក៏បានលើកឡើងអំពីកំណើន នៃតម្រូវការពលករបរទេស E-9 សម្រាប់បំរើការងារក្នុងវិស័យឧស្សាហកម្ម នៅតំបន់ផ្យង់ថេកផងដែរ ហើយមានបំណងចង់ជំរុញឱ្យមានកូតាបន្ថែមចំនួនពលករកម្ពុជា ក្នុងទីក្រុងផ្យង់ថេក ពីព្រោះទទួលបានការកោតសរសើរពីសំណាក់ថៅកែជាច្រើន ចំពោះពលករកម្ពុជា ដែលឧស្សាហ៍ព្យាយាម និងស្មោះត្រង់ចំពោះការងារ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើម ក្នុងការបង្កើតចំណងសហប្រតិបត្តិការ ជាមួយសាលារាជធានីភ្នំពេញ និងថ្លែងអំណរគុណ ចំពោះបំណងចង់បានពលករ E-9 កម្ពុជា ដើម្បីបំរើការងារក្នុងទីក្រុងផ្យង់ថេក ។
ឯកឧត្តម ឃួន ផុនរតនៈ បានបន្តថា ស្ថានទូតនឹងជួយសម្របសម្រួលបន្ថែម សម្រាប់ជំនួបរវាងស្ថាប័នរដ្ឋ និងឯកជនអំឡុងពេលទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូ ក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក Kim និងគណៈប្រតិភូ ទៅកាន់ប្រទេសកម្ពុជានឹងទទួលបានជោគជ័យប្រកបដោយផ្លែផ្កា ៕ អត្ថបទ បាន សុខរិទ្ធិ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣