ព័ត៌មាន
ឆ្នាំ២០២៦នេះ មានមន្រ្តី ACU ស្ម័គ្រចិត្តជាង៤០០០នាក់ចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុប
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ អង្គភាពប្រឆាំងអំពើពុករលួយ ឬហៅកាត់ជាភាសារអង់គ្លេស ACU បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តបានចំនួនជាង៤០០០នាក់។ នេះបើតាមរបាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយបានបង្ហាញក្នុងកិច្ចប្រជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
អង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំកិច្ចជុំលើកទី១២ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ស្ថិតនៅអង្គភាពប្រឆាំងអំពើពុករលួយ រាជធានីភ្នំពេញ។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានអានរបាយការណ៍ថា ស្របតាមកម្មវិធីការងាររបស់អង្គភាពប្រឆាំងអំពើរពុករលួយក្នុងការដឹកនាំការងារសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ចប់ការជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៤ ១៥០ នាក់ និងផ្តើមការងារសង្កេតការណ៍ ដែលចូលរួមដោយក្រុមការងារផ្ទាល់ពីដំណាក់កាលបោះពុម្ពប្រធានវិញ្ញាសា និងវេចខ្ចប់ប្រធានវិញ្ញាសា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។
អង្គភាពប្រឆាំងអំពើពុករលួយបានវាយតម្លៃខ្ពស់អំពីប្រព័ន្ធរៀបចំការប្រឡងដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវពង្រឹងជាលំដាប់ ធានាបានការប្រឡងមួយ ដែលតម្លាភាព យុត្តិធម៌ តាមស្មារតី “អ្នកចេះគឺជាប់”។ ក្រៅពីនេះ អង្គភាពប្រឆាំងអពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែកក្កដានេះ សរុបចំនួន ៥៧ ពាក្យប្ដឹង។
គួរបញ្ជាក់ដែរថា អង្គភាពប្រឆាំងអំពើពុករលួយមានបេសកកម្មដឹកនាំការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគ្រប់រូបភាពគ្រប់វិស័យ និងគ្រប់ជាន់ថ្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់និងអនុវត្តច្បាប់បង្រ្កាបបទល្មើសពុករលួយដោយមានការចូលរួមពីសាធារណៈជន និង ប្រតិបត្តិការ។ អត្ថបទ៖ទូច សោភ័ណ















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣