ព័ត៌មាន
ឱកាសអាហាររូបករណ៍ជាង ១ពាន់កន្លែងដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅក្នុងខេត្តសៀមរាបនៅវិទ្យាស្ថាន NPIA
សៀមរាប៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ផ្ដល់ជូនអាហារូបករណ៍សម្រាប់យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបសរុប ១,៤៥០នាក់ ផ្ដោតលើជំនាញចំនួន ៧ និងផ្ដល់ជូននូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ក្រោមកម្មវិធី TVET ១.៥លានរបស់សម្ដេចធិបតី។
បើតាមវិទ្យាស្ថាន NPIA បានឱ្យដឹងថា ជំនាញទាំង៧ នោះរួមមាន ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញថែទាំ និងជួសជុលរថយន្ត, ជំនាញធ្វើនំ, ជំនាញធុរកិច្ចភេជ្ជ, និងជំនាញការងារកំបោរ។
ក្នុងខែសីហានេះ វិទ្យាស្ថានគ្រោងនឹងបើកវគ្គសិក្សាថ្មី ចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៨៧ ៥២៧ ៨៧៦/ ០១២ ៥៩៦ ៤៦៦/ ០៩៣ ៤០៣ ៨៥២ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ស្ថិតនៅតាមបណ្តោយវិថីសម្ដេច វិបុលបញ្ញា សុខ អាន (ពីរង្វង់មូលអប្សរាឆ្ពោះទៅខាងកើតចម្ងាយ ១,៥០០ម៉ែត្រ)។
គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣៕




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣