ព័ត៌មាន
ផលិតផលសក្តានុពលចំនួន៥ បានគាំទ្រដល់កំណើនខ្ពស់នៃនាំចេញរបស់កម្ពុជា ក្នុងឆមាសទី១ឆ្នាំនេះ
នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញផលិតផលកាត់ដេរ សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារិម និងគ្រាប់ស្វាយចន្ទី មានកំណើនឡើងល្អប្រសើរ គិតជាទឹកប្រាក់សរុបមានប្រមាណជាង ១១ ពាន់លានដុល្លារអាមេរិក ដោយផលិតផល ទាំងនេះបានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញរបស់កម្ពុជា។
ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៦ អំពីការធ្វើពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយក្នុងនោះសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថា និងថយល្បឿន ប៉ុន្តែនៅមានភាពធន់ ដោយ សម្រេចបានកំណើន ៣,៥% ដែលត្រូវបានគាំទ្រដោយកំណើនល្អនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និងការកើនឡើងនៃ ផលិតកម្មក្នុងស្រុក។
ជាក់ស្តែងនៅក្នុងរយៈ ៦ ខែ ឆ្នាំ២០២៦, ផលិតផលសំខាន់ៗដែលបានជួយជ្រោមជ្រែងដល់ការនាំចេញរបស់កម្ពុជារួមមាន៖ ផលិតផលកាត់ដេរ មានទឹកប្រាក់ ជាង ៨ ពាន់លានដុល្លារអាមេរិក កើនជាង ៦ ភាគរយ, គ្រាប់ស្វាយចន្ទី ជាង ១,១ ពាន់លានដុល្លារ កើន ៤៨ ភាគរយ, សំបកកង់រថយន្តជាង ១ ពាន់លានដុល្លារ កើន ៥៥ ភាគរយ, គ្រឿងសង្ហារឹម ៧៧០ លានដុល្លារ កើនជាង ៣៨ ភាគរយ និងការនាំចេញគ្រឿងអេឡិចត្រូនិច មានទឹកប្រមាណ ៦២១ លានដុល្លារ កើនជាង ៣៧ ភាគរយ ធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។
ចំណែកការនាំចូលដែលគាំទ្រជាវត្ថុធាតុដើម និងតម្រូវការប្រើប្រាស់ក្នុងស្រុក ក៏ដូចជារួមចំណែកដល់ចំណូលពន្ធគយ, នៅ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៦នេះដែរ រួមមាន៖ ការនាំចូលវត្ថុធាតុដើមបម្រើឱ្យវិស័យកាត់ដេរ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ អាមេរិក កើនជាង ៧ ភាគរយ, ប្រេងឥន្ធនៈជិត ៣,៤ ពាន់លានដុល្លារអាមេរិក កើនជិត ៣៩ ភាគរយ, សម្ភារៈនិងបរិក្ខាសំណង់ជាង ១,៦ ពាន់លានដុល្លារអាមេរិក កើន ០,១ ភាគរយ, ការនាំចូលយានយន្ត ជាង ១,៥ ពាន់លានដុល្លារអាមេរិក កើនជិត ៣២ ភាគរយ និងការនាំចូលម្ហូបអាហារ និងភេសជ្ជៈ មានចំនួនទឹកប្រាក់ជាង ១,១ ពាន់លានដុល្លារអាមេរិក កើន ៣៩ ភាគរយ ធៀបរយៈពេល ដូចគ្នានិងឆ្នាំ២០២៥។
សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា បើយោងតាមរយៈរបាយការណ៍គយ និងរដ្ឋាករកម្ពុជា, នៅក្នុង រយៈពេល ៦ខែ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ៣៦,៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១៧ ពាន់លានដុល្លារ កើនជាង ១៩ ភាគរយ ខណៈការនាំចូលពីបរទេសមាន ចំនួនជាង ១៩,៨ ពាន់លានដុល្លារអាមេរិក កើនជាង ២១ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី
-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង