ព័ត៌មាន
ព្រឹកនេះ សម្ដេចធិបតី អញ្ជើញជួបពិភាក្សាការងារជាមួយអ្នកវិនិយោគ និងអ្នករាយការណ៍ពិសេស UN
នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយភ្ញៀវជាបន្តបន្ទាប់ចំនួនពីររូប គឺអ្នកវិនិយោគមកពីក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី និងជំនួបជាមួយអ្នករាយការណ៍ពិសេស UN។
ក្នុងជំនួបដំបូង សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានទទួលជួបជួបជាមួយ លោក Edouard GEORGE ប្រធានក្រុមហ៊ុន Phoenix Voyages Group Limited ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Phoenix Voyages Group គឺជាក្រុមហ៊ុនប្រតិបត្តិករទេសចរណ៍ឈានមុខគេមួយនៅអាស៊ី ដែលមានបទពិសោធន៍ជាង២៥ឆ្នាំក្នុងវិស័យទេសចរណ៍។ ក្រុមហ៊ុននេះមានជំនាញខ្ពស់ក្នុងការរៀបចំកញ្ចប់ទេសចរណ៍ចម្រុះ ទាំងលក្ខណៈឯកជន និងសម្រាប់ភ្នាក់ងារ ឬក្រុមហ៊ុនទេសចរណ៍នានាជុំវិញពិភពលោក ដោយផ្តោតសំខាន់លើគុណភាពសេវាកម្ម និងភាពច្នៃប្រឌិត។
ជំនួបបន្ទាប់ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានអនុញ្ញាតជូន លោក ថូម៉ាស់ អេនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពផងដែរ។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីពេលថ្មីៗនេះ ភាគីទាំអពីរក៏បានបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាក្នុងការផ្ដល់កិច្ចសហការដល់គ្នាទៅវិញទៅមកប្រកបដោយភាពស្មោះត្រង់ ដើម្បីបន្តបេសកកម្មលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ការប្ដេជ្ញាចិត្តនេះ ត្រូវធ្វើឡើងដោយឈរលើមូលដ្ឋាននៃច្បាប់ជាតិរបស់កម្ពុជា ព្រមទាំងគោលការណ៍ជាសកលរបស់អង្គការសហប្រជាជាតិ៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣