ព័ត៌មាន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពបន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
នៅរាត្រីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ដោយសុវត្ថិភាព ប្រកបដោយលទ្ធផលជាទីមោទនៈ ក្នុងការលើកកម្ពស់ឧត្តមប្រយោជន៍ជូនប្រទេសជាតិ តាមរយៈការបំពេញបេសកកម្មការទូតសភា ប្រកបដោយបុរេសកម្ម ជាមួយប្រទេសជិតខាង ភូមិផងរបងជាប់គ្នា មានទំនាក់ទំនងជាប្រពៃណី ស្របតាមស្មារតី «មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរយូរអង្វែង»។
ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែកក្កដានេះ សម្តេចប្រធានរដ្ឋសភា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម (To Lam) អគ្គលេខាធិការបក្សកុម្មុយនីស្ត និងជាប្រធានរដ្ឋវៀតណាម ជួបសម្ដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម ។ ជាមួយគ្នានោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ង្វៀន ធីថាញ់ ប្រធានក្រុមមិត្តភាពវៀតណាម-កម្ពុជា និងជាប្រធានសមាគមវៀតណាម-កម្ពុជា ។
អំឡុងពេលដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជា រួមមាន ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា, ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា, ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា, លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា, លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និង ឯកឧត្តម សុះ មុះសិន ក៏បានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការរដ្ឋសភាប្រទេសវៀតណាមផ្សេងៗគ្នា ដើម្បីចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក ផងដែរ។
ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ក៏បានអញ្ជើញទស្សនកិច្ចទៅកាន់ក្រុមហ៊ុនទូរគមនាគមន៍វៀតតែល (Viettel) ដែលវិនិយោគនៅកម្ពុជាតាមរយៈប្រព័ន្ធទូរស័ព្ទ នៅកម្ពុជាឈ្មោះក្រុមហ៊ុនមិត្តហ្វូន និងបានទស្សនកិច្ចនៅមន្ទីរពេទ្យយោធាវៀតណាម១០៨ ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ និងជំរុញការវិនិយោគ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ឆ្លើយតបឧត្តមប្រយោជន៍ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ ថែមទៀតផង៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣