ព័ត៌មាន
ពលរដ្ឋខេត្តស្វាយរៀងរីករាយប្រើប្រាស់សេវាសុខាភិបាលមណ្ឌលសុខភាព
មណ្ឌលសុខភាព នៅក្នុងខេត្តស្វាយរៀង បាននិងកំពុងផ្ដល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដែលបានទាក់ទាញចិត្តប្រជាពលរដ្ឋឱ្យទៅរកសេវារដ្ឋនេះដោយភាពកក់ក្ដៅ។
ប្រជាពលរដ្ឋ ដែលបានទៅរកសេវាសុខាភិបាល នៅមណ្ឌលសុខភាពសង្ឃ័រ ក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង បានកោតសរសើរចំពោះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពនេះ ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ ដែលបានចូលមករកសេវាពិគ្រោះ និងព្យាបាលជំងឺ។
លោកស្រី នាង សារ៉ាន់ ប្រធានមណ្ឌលសុខភាពសង្ឃ័រ បានប្រាប់BTVថា ជារៀងរាល់ថ្ងៃ មណ្ឌលសុខភាពនេះ ទទួលប្រជាពលរដ្ឋមកពីគ្រប់តំបន់ដែលបានចូលមកពិគ្រោះ និងទទួលយកសេវាព្យាបាលជំងឺ ដោយពួកគេកាន់តែមានការយល់ដឹងច្បាស់ និងមានជំនឿមកលើក្រុមគ្រូពេទ្យរដ្ឋ ពិសេសនោះពលរដ្ឋបានយល់ពីឥរិយាបទក្រុមគ្រូពេទ្យ បានបំពេញការងារជំនាញដោយយកចិត្តទុកដាក់ រហ័ស និងផ្តល់សេវាដល់អ្នកជំងឺបានទាន់ពេលវេលា ។
លោកស្រីបានបន្តថា កត្តាដែលមណ្ឌលសុខភាពសង្ឃ័រ ទទួលបានការគាំទ្រពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានច្រើន ដោយកន្លងមក មណ្ឌលសុខភាព តែងតែបានធ្វើការផ្សព្វផ្សាយពីចំនួនសេវាព្យាបាលជំងឺ ដោយគ្មានការលាក់បាំងអ្វីឡើយ ៕
អត្ថបទ៖ ភា សារិត






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣