ព័ត៌មាន
អតីតសិស្សនិទ្ទេស A ជ្រើសរើសរៀនជំនាញអេឡិចត្រូនិកនៅ NPIC ព្រោះមើលឃើញឱកាសការងារខ្ពស់
ភ្នំពេញ៖ ការទទួលបាននិទ្ទេស A មិនមានន័យថា ត្រូវតែបន្តការសិក្សានៅសាកលវិទ្យាល័យនោះទេ។ ជាក់ស្តែង យុវជន ខន ភក្ដី បានជ្រើសរើសសិក្សាជំនាញអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ព្រោះមើលឃើញឱកាសការងារខ្ពស់ ស្របនឹងចំណង់ចំណូលចិត្ត និងអាចកសាងអាជីពបានលឿន។
ភក្តីបានលើកឡើងថា៖ «ខ្ញុំជ្រើសរើសជំនាញអេឡិចត្រូនិក ព្រោះជាជំនាញដែលខ្ញុំចូលចិត្ត ហើយខ្ញុំមើលឃើញថា មានទីផ្សារការងារធំទូលាយ។ ពេលរៀនចប់ យើងមានឱកាសការងារខ្ពស់ និងអាចមានគោលដៅអាជីពច្បាស់លាស់ ដើម្បីជួយគ្រួសារបាន»។
អតីតសិស្សនិទ្ទេស A រូបនេះបានកោតសរសើរថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានទីធ្លាធំទូលាយ បរិយាកាសល្អ អនាម័យ និងបរិស្ថានបៃតង បំពាក់ទៅដោយឧបករណ៍បច្ចេកទេសទំនើបៗ សម្រាប់សិស្ស-និស្សិតអនុវត្តផ្ទាល់ ធ្វើឱ្យរៀនឆាប់ចេះ ងាយយល់ ព្រោះគ្រូមានគុណភាព។
បន្ទាប់ពីទទួលបានអាហារូបករណ៍ ១០០% សម្រាប់សិក្សាលើជំនាញដែលខ្លួនស្រឡាញ់ ភក្តី បានបញ្ជាក់ថា អាហារូបករណ៍នេះមិនត្រឹមតែជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចិត្ត និងធ្វើឱ្យក្រុមគ្រួសារមានមោទនភាពចំពោះសមិទ្ធផលដែលលោកសម្រេចបានផងដែរ។
ជាចុងក្រោយ ភក្ដី បានអំពាវនាវដល់យុវជនកម្ពុជាងាកមកចាប់អារម្មណ៍សិក្សាជំនាញ TVET ព្រោះវាផ្តល់ទាំងចំណេះដឹង ជំនាញ ការអនុវត្តជាក់ស្តែង និងឱកាសការងារខ្ពស់។ លោកក៏បានលើកទឹកចិត្តឱ្យយុវជនហ៊ានដើរតាមក្តីស្រមៃ និងជ្រើសរើសជំនាញដែលសមស្របនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីកសាងអនាគតប្រកបដោយជោគជ័យ៕



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣