ព័ត៌មាន
កម្ពុជាបើក”យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល”
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា កាលពីព្រឹកថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំពិធីបើក “យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា” ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ សភាពាណិជ្ជកម្មកម្ពុជា សហព័ន្ធ-សមាគមធុរកិច្ច និងក្រុមហ៊ុន-សហគ្រាសជាច្រើនរូប។
ប្រភពក្រសួងពាណិជ្ជកម្ម បានឱ្យដឹងក្រោយចប់កម្មវិធីនេះថា នេះគឺជាយុទ្ធនាការដំបូងនៃគំនិតផ្តួចផ្តើមរបស់ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា ក្នុងកិច្ចខិតខំផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា ដែលនឹងចូលរួមជាសារវន្តក្នុងការលើកកម្ពស់ និងបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុកដោយមានគោលបំណងសំខាន់ៗ ចំនួន៣ គឺ៖ ១. ផ្សព្វផ្សាយប្រកាសរបស់ក្រសួងពាណិជ្ជកម្មលេខ០៧០ ព.ណ ន.ហទ្ប. ប្រក.ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ស្តីពីការផ្តល់វិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្តង់ដាផលិតផលហាឡាលកម្ពុជា ដែលបានកែសម្រួលលើប្រកាសចាស់ និងធ្វើឱ្យប្រសើរទ្បើងនូវនីតិវិធីគន្លឹះមួយចំនួន មានជាអាទិ៍៖ ការចែងច្បាស់លាស់អំពីការចុះបញ្ជីផលិតផលហាទ្បាលដោយរូបវន្តបុគ្គលដែលពុំមានចែងច្បាស់ក្នុងប្រកាសចាស់, ការធ្វើសាមញ្ញកម្មនីតិវិធីដាក់ពាក្យស្នើសុំ, ការបង្រួមពេលវេលាចុះបញ្ជី ៩០ថ្ងៃ មក ៦០ថ្ងៃ នៃថ្ងៃធ្វើការ ដោយការកាត់បន្ថយឯកសារតម្រូវ រយៈពេលចុះត្រួតពិនិត្យ និងការចេញវិញ្ញាបនបត្រ, ការបង្កើនសុពលភាពវិញ្ញាបនបត្រពីរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ, ការបង្កើនរយៈពេលជូនដំណឹងអំពីការបន្តសុពលភាពមុនពេលផុតកំណត់ពី៣០ ទៅ ៩០ថ្ងៃ, និងការអនុញ្ញាតឱ្យពង្រីកបញ្ជីផលិតផលជាដើម។ ២. បង្កើនការបញ្ជ្រាបការយល់ដឹងអំពីកិច្ចការហាឡាល និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា និង៣.ផ្សព្វផ្សាយឱ្យបានដឹងអំពីវិធានការចំពោះភាពមិនអនុលោមក្នុងការប្រើប្រាស់ស្លាកសញ្ញាហាឡាលកម្ពុជា ឬការប្រើប្រាស់ស្លាកសញ្ញាហាទ្បាល ដោយមិនមានវិញ្ញាបនបត្របញ្ជាក់ត្រឹមត្រូវ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា យុទ្ធនាការផ្សព្វផ្សាយ និងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាលកម្ពុជា នឹងប្រព្រឹត្តទៅចាប់ពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០២៦ ដោយផ្តើមចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ នឹងបន្តទៅតាមបណ្តាខេត្តគោលដៅមួយចំនួនទៀតរួមមាន៖ ខេត្តសៀមរាប បាត់ដំបង កំពត-កែប និងព្រះសីហនុ ដោយនឹងមានការរៀបចំបញ្ជរផ្តល់ការណែនាំ ប្រឹក្សាយោបល់ និងសម្របសម្រួលទទួលពាក្យស្នើសុំនៅទីតាំងផ្ទាល់៕
អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣