ព័ត៌មាន
រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈម MSMEs ដើម្បីកែលម្អបរិយាកាសធុរកិច្ច
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង របស់ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការកែលម្អបរិយាកាសធុរកិច្ច និងនិយ័តកម្មផ្នែកច្បាប់ ការលើកកម្ពស់សមត្ថភាព ប្រតិបត្តិការផលិតកម្ម សេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុង វេទិកាថ្នាក់ជាតិ ស្ដីពីហិរញ្ញប្បទានសម្រាប់ធុរកិច្ចឆ្នាំ២០២៦ ក្រោមប្រធានបទ «សមាហរណកម្មការគាំទ្រផ្នែកហិរញ្ញប្បទាន របស់ រាជរដ្ឋាភិបាល ដើម្បីសម្រេចបានភាពធន់នៃសេដ្ឋកិច្ច» នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា ស្របពេលជាមួយនឹងការកើន ឡើងខ្លាំងនៃចលនាគាំទ្រផលិតផលក្នុងស្រុក រាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការជំរុញការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម។ ជាពិសេសក្នុងបរិការណ៍ដែលស្មារតីស្នេហាជាតិ និងចលនារួបរួមជាតិកាន់តែមាន សន្ទុះខ្លាំង ឡើង ដែលជួយជំរុញដល់ការលើកស្ទួយ និងការឱ្យតម្លៃផលិតផលក្នុងស្រុកខ្ពស់ជាងផលិតផលនាំចូលពីប្រទេសជិតខាង។
ជាក់ស្តែងមកដល់ពេលនេះ វិស័យឯកជន រួមទាំងសហគ្រាស ធុនមីក្រូ ធុនតូច និងមធ្យម ព្រមទាំងធំ បាននិងកំពុងចូល រួមយ៉ាងសកម្ម ក្នុងការបង្កើតការងារ និងមុខរបរ ការបង្កើនប្រាក់ចំណូលជូនប្រជាជន ការកាត់បន្ថយភាពក្រីក្រ ការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងការជំរុញកំណើនសេដ្ឋកិច្ច, តែទោះបីយ៉ាងណា សហគ្រាសទាំងនោះក៏នៅជួបបញ្ហាប្រឈម អំពីការទទួលបាន ហិរញ្ញប្បទានសម្រាប់ពង្រីកអាជីវកម្ម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាស្នូលដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ, បន្ថែមលើការលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទាន រាជរដ្ឋាភិបាលក៏បាននិងកំពុងជំរុញការដោះស្រាយ បញ្ហាប្រឈមជាក់ស្តែង របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាការកែលម្អបរិយាកាសធុរកិច្ច និងនិយ័តកម្មផ្នែក ច្បាប់ ការលើកកម្ពស់សមត្ថភាពប្រតិបត្តិការ ផលិតកម្ម សេវាកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ ការលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រទាំងផ្នែករឹង និងទន់ ការពង្រឹងការសម្របសម្រួលអន្តរក្រសួងស្ថាប័ន និងការដោះស្រាយបញ្ហា ត្រួតគ្នានៃដែនសមត្ថកិច្ចរបស់ក្រសួងស្ថាប័ន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ការណ៍នេះ គឺជារកាលានុវត្តភាពមួយដ៏វិសេសសម្រាប់ការអភិវឌ្ឍ សមត្ថភាពរបស់កម្ពុជាបន្ថែម និងជំរុញការធ្វើពិពិធកម្មផលិតផលក្នុងស្រុក ការពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់វិស័យឯកជន ឱ្យកាន់តែខ្លាំងក្លា ដើម្បីការកាត់បន្ថយនូវការពឹងផ្អែកលើការនាំចូល ការពង្រឹងឯករាជ្យភាពនៃសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ និងការ ជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានសន្ទុះខ្លាំងក្លា៕
អត្ថបទ៖ សុន រ៉ាឌី







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣