ព័ត៌មាន
ច្រកចេញចូលតែមួយស្រុករំដួលខេត្ត ស្វាយរៀងផ្ដល់សេវាសាធារណៈជូនពលរដ្ឋមុនថ្ងៃកំណត់
លោកហែម ស៊ីណា អភិបាល ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៦ បានប្រាប់ទូរទស្សន៍ btv អោយដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៦ នេះរដ្ឋបាលស្រុក បានធ្វើការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការសេវាបម្រើ តាមច្រកចេញចូលតែមួយ ជូនពលរដ្ឋបាន ជាង ១ ពាន់ ច្បាប់ ដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ ដោយមិនបានកំណត់ថ្ងៃទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងនោះរដ្ឋបាលស្រុក នូវបានទទួលនិងធ្វើការប្រមូលថវិកា សម្រាប់ទ្រទ្រង់ថវិកាជាតិបានប្រមាណជាង១០លានផងដែរ ដើម្បីដណ្តើមសមាចិត្តពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីការបបោះឆ្នោត។
លោកបានបន្ថែមថាក្រៅតែពីការងារផ្ដល់សេវា តាមច្រកចេញចូលតែមួយមុនថ្ងៃកំណត់ រដ្ឋបាលស្រុក នូវ បានបង្កលក្ខណៈ ឱ្យអ្នកមករកសេវាធ្វើការទុកដាក់មធ្យោបាយ និងយានជំនិះដើម្បីបញ្ជៀសការបាត់បង់ពិសេសបំផុតនោះគឺការរៀបចំ បន្ទប់រងចាំ ដោយ បន្ថែម ទឹកក្តៅ ទឹកត្រជាក់បំពាក់ ប្រពន្ធ័ទឹក កង្ហា ដើម្បីបញ្ជៀសការធុញទ្រាន់ភ្ឡៀងដែលមករកសេវា ពីរដ្ឋបាលឃុំ ស្រុក ។ ដោយ ៖ ភា សារិត





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣