ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩
ភ្នំពេញ៖ ក្នុងសមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិទី៧ (២០២១-២០២៥) និងបន្តអាណត្តិទី៨ (២០២៥-២០២៩)កាលពីចុងសប្តាហ៍កន្លងទៅ នៅសាលប្រជុំធំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានបន្តជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី ៨ (២០២៥-២០២៩) ក្រោយទទួលបានគាំទ្រ ១០០ ភាគរយ ក្នុងចំណោមតំណាងក្លិប-សមាគមកីឡាក្នុងទឹកជាសមាជិករបស់សហព័ន្ធក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាអាណត្តិថ្មី។

ជាមួយការប្តេជ្ញានឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍កីឡាក្នុងទឹកឲ្យកាន់តែមានភាពរីកច្រើន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា អាណត្តិទី៨ បានជំរុញឲ្យរៀបចំការប្រកួតជាច្រើនរួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប ម៉ុង ការប្រកួតកីឡាហែលទឹកឆ្លងកាត់ទន្លេមេគង្គ និងការប្រកួតផ្សេងៗទៀត។
ទន្ទឹមនឹងនេះ ក្នុងនាមប្រធានសហព័ន្ធលោក នឹងខំស្វែងដៃគូឧបត្ថម្ភដើម្បីរៀបចំការប្រកួតឲ្យបានច្រើន ដើម្បីចម្រាញ់យកកីឡាករកីឡាការិនី ដែលមានសមត្ថភាពឲ្យចូលក្នុងក្រុមជម្រើសជាតិ និងបញ្ជូនកីឡាករទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសជាដើម។

ជាមួយគ្នានេះ លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹក (Cambodia Aquatices Federation) បានឲ្យដឹងថា ក្នុងមហាសន្និបាតអាណត្តិថ្មីនេះ មាន ការផ្លាសប្ដូរសមាសភាព គណៈកម្មការប្រតិបត្តិថ្មី មួយចំនួន និង បានផ្លាស់ប្ដូរ ឈ្មោះថ្មីរបស់ សហព័ន្ធ និងរូបសញ្ញាផងដែរ។

ទិសដៅក្នុងអាណត្តិទី៨នេះ ក្នុងមានជាអគ្គលេខាធិការ នឹងបន្តរៀបចំផែនការសំខាន់ៗ ក្នុងការ អនុវត្តន៍ ដូចជា បង្កើននូវការប្រកួត រកការគាំទ្របន្ថែមដើម្បីឲ្យសហព័ន្ធ មានលទ្ធភាពក្នុងការរៀបចំការប្រកួត បណ្ដុះបណ្ដាលធនធាន បានកាន់តែច្រើនពិសេសលើប្រភេទកីឡា បាល់ទឹក និងជំរុញឲ្យទៅចូលរួមការប្រកួតនៅ ឯក្រៅប្រទេសឲ្យបានកាន់តែច្រើន ដើម្បីស្វែងរកមេដាយជូនជាតិ មាតុភូមិកាន់តែកើនឡើង។
សូមជម្រាបថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨នេះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង និងឧកញ៉ា ជា ហុយ ជាអនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អ្នកនាង ស៊ុន សីមុនី អគ្គលេខាធិការរង និងកញ្ញា ហែម ថុនវិទិនី ជាអគ្គហេរញ្ញិក៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣