ព័ត៌មាន
អ្នកវិភាគ៖ របាយការណ៍សិទ្ធិមនុស្សរបស់ UN នឹងលាតត្រដាងការពិតថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជា
អ្នកវិភាគចាត់ទុករបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នឹងលាត្រដាងការពិតប្រទេសថៃរំលោភសិទ្ធិមនុស្សនៅកម្ពុជាទៅអន្តរជាតិ បើទោះបីប្រទេសថៃព្យាយាមបំភ្លៃការពិត។
បន្ទាប់ពីប្រទេសថៃ ប្រកែក កុហកភូតភរ មិនព្រមទទួលស្គាល់របាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា ពាក់ព័ន្ធនឹងពលរដ្ឋភៀសសឹកជាង២ម៉ឺននាក់នៅកម្ពុជាមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញ ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយអន្តរជាតិនៅរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៤ ខែសីហានេះ បានប្រាប់ BTV ឲ្យដឹងថា លោក Tom Andrews អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ដែលលោកបានដឹងការពិតអំពីប្រទេសថៃ បានឈ្លានពានមកលើទឹកដីរបស់ប្រទេសកម្ពុជា ហើយលោក Tom Andrews មានសំឡេងសំខាន់ក្នុងនាមអង្គការសហប្រជាជាតិ ដែលលោកនឹងយកការពិតពីកម្ពុជានេះទៅធ្វើជារបាយការណ៍ជូនទៅដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិដើម្បីឱ្យបានដឹងច្បាស់អំពីការឈឺចាប់របស់ពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅយ៉ាងលំបាក ដោយសារការឈ្លានពានរបស់ប្រទេសថៃ។
លោកមើលឃើញទិដ្ឋភាពចំនួនពីរ គឺទី១.ទិដ្ឋភាពការពិតដែលអ្នករាយការណ៍ពិសេសសិទ្ធិមនុស្សដែលលោកបាននិយាយឡើង និងទី២.ប្រទេសថៃប្រកែក ឬកុហកភូតភរនេះ មិនមែនជារឿងថ្មីនោះទេ គឺជារឿងមួយដែលប្រទេសថៃបានធ្វើតជំនាន់យូរមកហើយ ប៉ុន្តែនៅក្នុងយុទ្ធសាស្រ្តនយោបាយ ការដែរនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងយោធាថៃបដិសេដព្រមគ្នា គឺចង់បន្សាបនូវរបាយការណ៍របស់អ្នករាយកាណ៍ពិសេសសិទ្ធិមនុស្ស ដើម្បីឱ្យអន្តរជាតិមើលឃើញថា របាយការណ៍នេះមិនសូវសំខាន់ ប៉ុន្តែរបាយការណ៍នេះ មានសារសំខាន់ណាស់សម្រាប់លាតត្រដាងការពិតប្រទេសថៃបានរំលោភសិទ្ធមនុស្សនៅកម្ពុជាទៅអន្តរជាតិឱ្យដឹងពីការពិត ព្រោះថាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានចុះទៅពិនិត្យ និងសង្កេតដោយផ្ទាល់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។
សូមបញ្ជាក់ថា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅប្រទេសកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦នេះថា ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់នៅកម្ពុជា គួរតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅប្រកបរបរមុខរបរចិញ្ចឹមជីវិតរបស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំង។ លោកបានគូសបញ្ជាក់ថា យោងតាមច្បាប់អន្តរជាតិ ជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគាត់វិញ។អត្ថបទ៖ ទូច សោភ័ណ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣