ព័ត៌មាន
សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams
សមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប ក្រុមឧក្រិដ្ឋជន Online Scams ដែលបាននឹងកំពុងអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលសមត្ថកិច្ចបានបង្ក្រាបទីតាំងធំៗជាច្រើនកន្លែង និងអំពាវនាវឲ្យប្រជាពលរដ្ឋកុំចាញ់បោកកលារអូសទាញនិងមានការប្រុងប្រយ័ត្ន។
ទាកទងករណីក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អូសទាញពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃឲ្យធ្វើសកម្មភាពល្មើសច្បាប់ ត្រូវបានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបញ្ជាក់ថា ករណីនេះ គឺជារឿងថ្មីដែលសមត្ថកិច្ចកំពុងតែតាមដានស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាប។ ហើយនៅពេលដែលសមត្ថកិច្ចធ្វើការបោសសម្អាតឲ្យអស់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា ពោលទីតាំងធំៗត្រូវបានបង្ក្រាប ប៉ុន្តែវាមានលេចចេញជាអ្នកដែលរតើគេចទៅពួនជ្រកនៅតាមទីតាំងនានានៅតាមសហគមន៍ និងបានទៅសម្ងំលាក់ខ្លួននៅតាមគ្រួសារ តាមជើងភ្នំ វាលស្រែ ដោយសារតែគេប្រើប្រាស់ប្រព័ន្ធវាយហ្វាយ រហូតដល់មានការធ្វើសកម្មភាពតាមរថយន្តក្នុងឆបោកតាមអនឡាញ ហើយមានទំនាក់ទំនងជាមួយបណ្តាក្រុមឧក្រិដ្ឋជនដទៃទៀតអាចនៅក្នុងប្រទេស ឬនៅក្រៅប្រទេស។
លោកជំទាវបញ្ជាក់ថា ៖ “បច្ចុប្បន្ននេះយើងាបនរកឃើញថា ក្រុមនេះមួយចំនួនណានោះដាច់ការទាក់ទង ឬមួយអត់បានកើនលុយចំណូលទេ អីចឹងពួកគាត់ចាប់ផ្តើមអស់លុយបណ្តើរៗហើយ។ យើងបានចាប់អារម្មណ៍ថា ពួកនេះបានប្រព្រឹត្តនៅបទឧក្រិដ្ឋ ដោយសារសារជាតិរបស់ពួកគេឲ្យតែមានប្រាក់ចំណូល គឺគេធ្វើហើយ ព្រោះគេធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ។ សូមឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពីព្រោះពួកអ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសទាំងអស់នេះខ្វះខាតលុយកាកគេនឹងចាប់ផ្តើមធ្វើសកម្មភាពណាដែលអាចធ្វើបាន។ ហើយអ្វីដែលយើងនៅតែបារម្ភជាពិសេសប្រជាពលរដ្ឋយើងដែលមានទាំងបុរស និងនារី គឺយើងធ្លាប់បានជួយសង្គ្រោះមកវិញ។ អ្វីដែលសំខាន់គឺប្រជាពលរដ្ឋទាំងអស់គ្នាទាំងគ្រួសារ ទាំងអាណាព្យាបាលក៏ដូចជាសាម៉ីខ្លួន គឺធ្វើយ៉ាងណាប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ប្រព័ន្ធអនឡាញ”។
លោកជំទាវបានបញ្ជាក់ថា អំពើជួញដូរមនុស្សនៅមិនទាន់ផុតរលត់នៅឡើយទេ ហើយជនល្មើសបច្ចុប្បន្នេះ គឺមិនមែនធ្វើការជួញដូរមនុស្សតាមទម្រង់តែមួយ ឬតាមទម្រង់បុរាណទេ គឺគេប្រើប្រាស់ទៅតាមវិធីសាស្ត្រផ្សេងៗ គូបផ្សំការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។ សូមឲ្យប្រជាពលរដ្ឋធ្វើការប្រុងប្រយ័ត្ន និងធ្វើការបង្ការទប់ស្កាត់ ដោយចៀសវាងការចាញ់បោកការអូសទាញរបស់អ្នកដែលមិនស្គាល់មុខឲ្យធ្វើសកម្មភាពណាមួយខុសច្បាប់ និងកុំជឿទុកចិត្ត ត្រូវរកការពិគ្រោះយោបល់ពិភាក្សាជាមួយសមត្ថកិច្ច ដើម្បីកុំឲ្យក្លាយទៅជាជនរងគ្រោះ៕ អត្ថបទ៖ វង្ស សុភាព


-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoក្រសួងការងារ នាំយកឱកាសការងារ ៣ ៨០០កន្លែង ដល់អតីតពលករ និងយុវជនស្វែងរកការងារធ្វើ នៅស្រុកពារាំង ខេត្តព្រៃវែង