ព័ត៌មាន
ការចិញ្ចឹមមាន់សាច់នៅកម្ពុជាកំពុងរីកចម្រើន ខណៈផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល
ភ្នំពេញ៖ វិស័យចិញ្ចឹមមាន់សាច់នៅកម្ពុជា កំពុងបង្ហាញពីសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយកសិដ្ឋានចិញ្ចឹមបែបទំនើបកើនឡើងជាបន្តបន្ទាប់ និងមានសមត្ថភាពផ្គត់ផ្គង់សាច់មាន់គ្រប់គ្រាន់សម្រាប់ទីផ្សារក្នុងស្រុក។
ស្របពេលរាជរដ្ឋាភិបាលបន្តជំរុញផលិតកម្មក្នុងស្រុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការគាំទ្រពីអ្នកប្រើប្រាស់ចំពោះផលិតផលក្នុងស្រុកក៏បានជំរុញឱ្យតម្រូវការសាច់មាន់កើនឡើង ដែលជួយពង្រឹងស្ថិរភាពផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស។

ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់ អៀង ម៉ាណា បានប្រាប់ BTV ថា ក្រោយពីក្លាយជាពេទ្យសត្វ លោកបានសម្រេចចិត្តបង្កើតកសិដ្ឋានចិញ្ចឹមមាន់សាច់ជាលក្ខណៈគ្រួសារដែលចិញ្ចឹមមាន់សាច់ចំនួនតែ ៣០០ ទៅ ៤០០ក្បាល់ ប៉ុណ្ណោះ កាលពីឆ្នាំ២០១៧ តែរហូតមកដល់ពេលនេះ លោកបានប្រែខ្លួនទៅជាអ្នកចិញ្ចឹមមាន់សាច់បែបពាណិជ្ជកម្ម ដែលមានកសិដ្ឋានចិញ្ចឹមមាន់ចំនួនបីទីតាំង និងរោងចិញ្ចឹមមាន់សរុប ៣០។ ជាក់ស្តែង គ្រាន់តែកសិដ្ឋានមួយទីតាំងរបស់លោក ស្ថិតនៅឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គឺមានសមត្ថភាពផលិតនិងផ្គត់ផ្គង់មាន់សាច់នៅលើទីផ្សារចន្លោះពី ៥ ម៉ឺន ទៅ ៥ ម៉ឺន ៣ពាន់ក្បាល់ ក្នុងមួយខែ។
លោកបញ្ជាក់ទៀតថា ចាប់តាំងពីបិទព្រំដែនគោកកម្ពុជា-ថៃ ដោយឯកតោភាគីរបស់ថៃ គឺកម្ពុជាមិនខ្វះការផ្គត់ផ្គង់សាច់សត្វនៅលើទីផ្សារនោះទេ ជាពិសេស សាច់មាន់គឺអាចធានាស្ថិរភាពនៃផ្គង់ផ្គង់នៅលើទីផ្សារបានដោយខ្លួនឯង ស្ទើរតែមិនបាច់នាំចូលពីប្រទេសជិតខាង។ លោកមើលឃើញថា ការរីកចម្រើននេះ ដោយសារមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលមកលើអ្នកក្នុងវិស័យចិញ្ចឹមសត្វយកសាច់នៅកម្ពុជា ដោយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស, ការគ្រប់គ្រងជំងឺ និងការផលិតឱ្យស្របតាមស្តង់ដារ និង ផ្តល់ការអនុគ្រោះលើតម្លៃអគ្គិសនី ព្រមទាំង ជំរុញផលិតកម្មក្នុងស្រុក ដើម្បីបង្កើនសមត្ថភាពផ្គត់ផ្គង់សាច់សត្វ បំពេញតម្រូវការក្នុងប្រទេស និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
លោកមានប្រសាសន៍ថា៖ «ការបិទព្រំដែនរយៈពេលជាងមួយឆ្នាំកន្លងមកនេះ តម្រូវការទីផ្សារមាន់សាច់មានការកើនឡើងជាលំដាប់។ការកើនឡើងនេះ ដោយសារ ប្រជាពលរដ្ឋមានការគាំទ្រផលិតផលក្នុងស្រុក។ ជាពិសេស តម្រូវការមាន់សាច់ មានការកើនឡើងនៅតាមបណ្តាទីតាំងសត្តឃាតមាន់នីមួយៗ ចន្លោះពី២០ ទៅ ៣០% ដូច្នេះ នាំឱ្យលក់របស់កសិដ្ឋានលោកមានភាពងាយស្រួលជាងមុន»។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់ BTV ថា បច្ចុប្បន្ននេះ សត្វចិញ្ចឹមយកសាច់ក្នុងប្រទេសគឺមានគុណភាពខ្ពស់ និងស្តង់ដារអនាម័យខ្ពស់ ហើយមានសមត្ថភាពផ្គត់ផ្គង់សាច់សត្វគ្រប់គ្រាន់តាមតម្រូវការទីផ្សារ។ ទន្ទឹមនេះ លោក បានអំពាវនាវឱ្យអ្នកលក់សាច់សត្វកុំដំឡើងថ្លៃហួសហេតុពេកដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយក៏អំពាវនាវដល់អ្នកចិញ្ចឹមទាំងអស់ត្រូវបង្កើនការទប់ស្កាត់ជំងឺឆ្លងនានា ជាពិសេស នារដូវវស្សានេះ។ លោក ស្រ៊ុន ពៅ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តគាំទ្រផលិតផលក្នុងស្រុក និងបានអំពាវនាវដល់អាជីវករកុំលក់មាន់សាច់ឡើងថ្លៃហួសហេតុពេក ដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ហើយ ម្ចាស់កសិដ្ឋានទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាអនាម័យដោយធ្វើជីវសុវត្ថិភាពចប់ជាប្រចាំ ព្រោះពេលនេះ ជារដូវវស្សាដែលវាប្រឈមនឹងបញ្ហាជំងឺឆ្លងផ្សេងៗ»។
ម្ចាស់កសិដ្ឋានរូបនេះ បញ្ជាក់ថា ជាទូទៅ ការប្រមូលផលមាន់សាច់ក្នុងកសិដ្ឋានរបស់លោកបានចំនួន ៦ ដងក្នុងមួយឆ្នាំ ដែលចាប់ពីពេលចិញ្ចឹមកូនរហូតដល់ប្រមូលផលមានរយៈពេលប្រមាណ ៤៥ថ្ងៃ ហើយប្រមូលផលម្តង់បានសរុបចំនួន ១៥ ម៉ឺនក្បាល់ក្នុងមួយខែ។ ក្នុងឆ្នាំ២០២៥ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មកើនដល់ចំនួនសរុប ៣០,៥៣លានក្បាល ហក់ឡើង ៣,៤៨ % បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ការចិញ្ចឹមបក្សី កើន ២,១១%។នេះបើតាមរបាយការការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣