ព័ត៌មាន
សម្ដេចធិបតី ចាត់ទុកកិច្ចប្រជុំរដ្ឋមន្រ្ដីវិស័យមុខងារសាធារណៈអាស៊ានជាវេទិកាដ៏សំខាន់ និងបើកចំហ
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះប្រតិភូមន្រ្ដីមុខងារសាធារណៈអាស៊ានដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនៅលើទឹកដីអង្គរ ខេត្តសៀមរាប និងចាត់ទុកកិច្ចប្រជុំរដ្ឋមន្រ្ដីវិស័យមុខងារសាធារណៈអាស៊ាននេះជាវេទិកាដ៏សំខាន់ និងបើកចំហ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ប្រទេសកម្ពុជា មានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើជាប្រធានប្ដូរវេននៃកិច្ចសហប្រតិបត្តិការអាស៊ានស្ដីពីកិច្ចការមុខងារសាធារណៈ និងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ រដ្ឋមន្ត្រីលើវិស័យមុខងារសាធារណៈអាស៊ានលើកទី២៣ និងអាស៊ានបូកបីលើកទី៨ នាពេលនេះ។ សម្ដេចបាន សម្ដេចចាត់ទុក កិច្ចប្រជុំនាពេលនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់កិច្ចពិភាក្សាដ៏បើកចំហ និងត្រង់ទៅត្រង់មកជុំវិញបញ្ហាមុខងារសាធារណៈដែលប្រទេសក្នុងតំបន់អាស៊ានកំពុងប្រឈម។
ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ថា ការកែទម្រង់រដ្ឋបាលមុខងារសាធារណៈនៅកម្ពុជា ត្រូវបានកំណត់ដោយវិសេសភាពនៃដំណើរជាប្រវត្តិសាស្រ្ដរបស់កម្ពុជា ក្នុងការស្ដារឡើងវិញ ការកសាងជាតិ និងការកសាងសន្ដិភាព។
សូមជម្រាបថា គោលបំណងនៃការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារធារណៈ (ACCSM) គឺដើម្បីជំរុញឱ្យកម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងចំណោមមុខងារសាធារណៈអាស៊ានកាន់តែរីកធំឡើង។ ប្រទេសជាសមាជិកនៃ ACCSM បានពង្រីករហូតដល់១០ប្រទេស នៅឆ្នាំ១៩៩៩ និងពង្រីកដល់១១ប្រទេស រួមទាំងទីម័រឡេស្តេផងដែរនៅឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈអាស៊ានលើកទី២៣ និង អាស៊ានបូកបីលើកទី៨ នៅថ្ងៃទី០៣-០៥ ខែសីហា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) បានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអាស៊ានឆ្នាំ២០២៥ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការមុខងារសាធារណៈក្នុងអាស៊ាន។ ជំរុញកិច្ចសហការក្នុងការលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផលមុខងារសាធារណៈ គណនេយ្យភាពសាធារណៈ និងអភិបាលកិច្ចល្អ និងស្វែងរកនូវអានុភាពនៃភាពរឹងមាំរបស់ប្រទេសសមាជិកអាស៊ានតាមរយៈ៖ ការលើកកម្ពស់យន្តការដែលមានស្រាប់ សម្រាប់បណ្តាញតភ្ជាប់ ការសិក្សារៀនសូត្រ និង ចែករំលែកបទពិសោធន៍ទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិក, ការលើកកម្ពស់ និងផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរឧត្តមានុវត្តន៍ និងការគ្រប់គ្រង នវានុវត្តន៍សាធារណៈផ្សេងទៀត ដោយធ្វើការលើកកម្ពស់តួនាទីរបស់មជ្ឈមណ្ឌលធនធានអាស៊ាន (ARCs) ជាអ្នកផ្តល់អ្នកជំនាញការទៅតាមសមត្ថភាពការងារតាមវិស័យនីមួយៗរបស់ពួកគេ, ការបង្កើតការគាំទ្រគំនិតផ្តួចផ្តើម ក្នុងការជួយដល់ការអភិវឌ្ឍ និងការអនុម័តនូវការអនុវត្ត ថ្មីៗក្នុងមុខងារសាធារណៈអាស៊ាន និងការអនុវត្តកម្មវិធីផ្សេងៗស្តីពីកិច្ចការមុខងារសាធារណៈ ដោយមានការគាំទ្រ និងជំនួយពី ដៃគូសន្ទនាអាស៊ាន និងព្រឹត្តិការណ៍ក្នុងតំបន់ និងអន្តរជាតិ៕













-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប