ព័ត៌មាន
អាស៊ាន និងអាស៊ានបូកបីប្តេជ្ញាចិត្តរួមគ្នាកសាងមុខងារសាធារណៈមួយ ដែលយកប្រជាជនជាស្នូល
សៀមរាប៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រមុខមុខងារសាធារណៈអាស៊ាន ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Zudan Arif Fakrulloh ប្រធានទីភ្នាក់ងារជាតិមុខងារសាធារណៈជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការអបអរសាទរ និងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំមុខងារសាធារណៈលើកទី២៣ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) និងកិច្ចប្រជុំលើកទី៨ សម្រាប់កិច្ចប្រជុំមុខងារសាធារណៈ អាស៊ានបូក៣ (ACCSM+3) នាឱកាសនេះ។
ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានជ្រើសរើសមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង» ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ាន ក្នុងការចែករំលែកឧត្តមានុវត្តន៍ សំដៅកសាងមុខងារសាធារណៈមួយ ដែលមានភាពឆ្លើយតបលឿនរហ័ស មានប្រសិទ្ធភាព និងយកប្រជាជនជាស្នូល នៅទូទាំងតំបន់អាស៊ាន។ ឯកឧត្តមគណៈប្រតិភូក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់។
ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងនូវការស្វាគមន៍ និងអរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូអាស៊ាន និងអាស៊ានបូកបី ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំមុខងារសាធារណៈដ៏មានសារៈសំខាន់នេះ ដោយបានចាត់ទុកវត្តមានរបស់គណៈប្រតិភូក្នុងកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងអំពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ប្រទេសសមាជិកអាស៊ានក្នុងការតភ្ជាប់ និងលើកកម្ពស់វិស័យមុខងារសាធារណៈអាស៊ាន។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានរំលឹកអំពីសារបាននៃដំណើរវិវឌ្ឍន៍នៃវិស័យមុខងារសាធារណៈ ក៏ដូចជាដំណើរការនៃកំណែទម្រង់មុខងារសាធារណៈរបស់កម្ពុជា ដែលផ្ដោតសំខាន់ទៅលើការពង្រឹងស្ថាប័ន និងការធ្វើនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនចំពោះសេវាសាធារណៈ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កំណែទម្រង់នេះគឺដើម្បីធ្វើឱ្យមានគណនេយ្យភាព និងតម្លាភាព ព្រមទាំងការរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ និងការិយាធិបតេយ្យក្នុងដំណើរការផ្ដល់សេវាសាធារណៈ។
មុននឹងបញ្ចប់, សម្ដេចធិបតីបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា កិច្ចប្រជុំខាងលើនេះនឹងបិទបញ្ចប់ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា តាមរយៈការចែករំលែកឧត្តមានុវត្តន៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកបី៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣