ព័ត៌មាន
ឆមាសទី១ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ១៣៩ទីតាំង និងឃាត់ខ្លួនជាង ២ពាន់នាក់ មាន ២៧សញ្ជាតិ
ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦ អនុវត្តតាមគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋាន តាមរយៈការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន អំពើជួញដូរមនុស្ស សកម្មភាពក្រុមក្មេងទំនើង ល្បែងស៊ី សងខុសច្បាប់ជាដើម។ បើតាមរបាយការណ៍បទល្មើសបានកើតឡើងចំនួន ២១៨ករណី មានការថយចុះ ១៩ករណី ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះសរុបចំនួន ២០៩ករណី ស្មើនឹង៩៥,៨៧% នៃចំនួនបទល្មើសរួម និងឃាត់ខ្លួនមនុស្សចំនួន ២៦៩នាក់។
នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦។

លោកស្រីអ្នកនាំពាក្យបានបន្តថា តាមរយៈរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានរាយកាណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣ ខែសីហា កន្លងទៅនេះ ឯកឧត្តមអភិបាលបានជម្រាបជូនអំពីវឌ្ឍនភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តយ៉ាងសកម្ម និងជាប់ជាប្រចាំនូវបទបញ្ជាលេខ ០១ប.ប ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល និងអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំផងដែរ។

លោកស្រី ដោ សម្ផស្ស បានបន្តថា ជាលទ្ធផលនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅរួមបានចំនួន ១៧.៤៩១ទីតាំង និងបានរកឃើញជនបរទេស ១១៦.៧០០នាក់ មានស្រីចំនួន ៣៤.៤៤២នាក់ ស្មើនឹង ៧៥សញ្ជាតិ ដោយក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ១៣៩ទីតាំង និងឃាត់ខ្លួនបានចំនួន ២.៣៨៩នាក់ មានស្រី ៣៥៧នាក់ ស្មើនឹង ២៧សញ្ជាតិ ព្រមទាំងបានដកហូតនូវសម្ភារៈជាវត្ថុតាងមួយចំនួនទៀត។
តាមរយៈរបាយការណ៍នេះដែរ លោកស្រីបានបញ្ជាក់បន្ថែមថា បើគិតចាប់ពីពេលបើកយុទ្ធនាការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលនៅតាមទីតាំងស្នាក់នៅរួមបានចំនួន ១៩.៥០៤ទីតាំង និងបានរកឃើញជនបរទេសចំនួន ១៣៦.៨៣១នាក់ មានស្រីចំនួន ៤០.២៧២នាក់ ស្មើនឹង ៧៥សញ្ជាតិ ដោយក្នុងនោះបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ១៨៤ករណី និងឃាត់ខ្លួនបានចំនួន ៣.៦៦០នាក់ មានស្រី ៥៨២នាក់ ស្មើនឹង ២៧សញ្ជាតិ ព្រមទាំងបានដកហូតនូវសម្ភារៈមួយចំនួនទៀត និងបានផាកពិន័យម្ចាស់ទីតាំង ដែលមានចេតនាលាក់បាំងពីវត្តមានជនបរទេសក្នុងទីតាំងរបស់ខ្លួនបានចំនួន ១០៧ទីតាំង និងរកឃើញជនបរទេសចំនួន ៦៨៩នាក់ ដោយគិតជាថវិកាផាកពិន័យសរុបប្រមាណ ២.៧៥៦លានរៀល៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣