ព័ត៌មាន
ក្រសួងបរិស្ថាន សម្រេចឱ្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. នៅខេត្តកំពត បំពេញបែបបទស្របតាមច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវមុនពេលដំណើរការ
បន្ទាប់ពីរកឃើញក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ស្ថិតនៅភូមិភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី ខេត្តកំពត ដែលបានដំណើរការ ពុំទាន់មានរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការបំពេញបែបបទឱ្យបានត្រឹមត្រូវស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មុនពេលដំណើរការផលិកម្ម។
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថានដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួម ពីមន្ទីរបរិស្ថានខេត្តកំពត បានធ្វើការចុះត្រួតពិនិត្យក្រុមហ៊ុន ASIA EUROPE METAL KH CO., LTD. ដែលជាប្រភេទរោងចក្រកែច្នៃលោហធាតុ នៅទីតាំងខាងលើ។
ក្រសួងបរិស្ថានជាថ្មីម្តងទៀតលើកទឹកចិត្តនិងគាំទ្រដល់ការវិនិយោគ ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងការគិតគូការពារបរិស្ថាន និងសុខភាពសាធារណៈស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព។
សូមបញ្ជាក់ថា រោងចក្រកែច្នៃលោហៈ ក្នុងនោះមានការទាញយកសារធាតុ អង់ទីម៉ូនី (Antimony)ដែលជាសារធាតុរ៉ែដ៏សំខាន់មួយ ដែលប្រើក្នុងអាគុយ គ្រឿងអេឡិចត្រូនិច សម្ភារៈធន់នឹងចរន្តអគ្គិសនី និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ ដោយសារតម្រូវការសារធាតុរ៉ែដ៏សំខាន់នេះកើនឡើង ការទទួលខុសត្រូវរបស់រោងចក្រកែច្នៃ ត្រូវធានាការពារ ផលប៉ះពាល់ដល់បរិស្ថាន ឬសុខភាពសាធារណៈ ឱ្យបានត្រឹមត្រូវ។
បើគ្មានការការពារបរិស្ថានត្រឹមត្រូវទេ ការកែច្នៃទាញយកសារធាតុ អង់ទីម៉ូនី អាចបញ្ចេញធូលី លោហធាតុធ្ងន់ និងទឹកសំណល់ដែលបំពុលខ្យល់ ទឹក និងដី។ សារធាតុបំពុលទាំងនេះ អាចបង្កគ្រោះថ្នាក់ដល់ការរស់នៅរបស់មនុស្ស សត្វ បំពុលប្រភពទឹក បំពុលដី កាត់បន្ថយផលិតភាពកសិកម្ម និងបង្កហានិភ័យសុខភាពសាធារណៈ។ លើសពីនេះការខូចខាតបរិស្ថាន អាចមានរយៈពេលជាច្រើនឆ្នាំ ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ៕









-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣