ព័ត៌មាន
វេជ្ជបណ្ឌិត៖ ការផ្សំថ្នាំឱ្យកុមារកើតជំងឺគ្រុនឈាមដោយខ្លួនឯង កុមារប្រឈមគ្រោះថ្នាក់ដល់ជីវិត
វេជ្ជបណ្ឌិតជំនាញ អំពាវនាវដល់ឪពុកម្ដាយ នាំកុមារដែលមានអាការៈគ្រុនក្ដៅខ្លាំងភ្លាមៗ ទៅកាន់មន្ទីរពេទ្យរដ្ឋឱ្យបានឆាប់ ចៀសវាងការផ្សំថ្នាំដោយខ្លួនឯង ព្រោះអាចធ្វើឱ្យកុមារគ្រោះថ្នាក់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត វ៉ិត ចាន់ដេត ប្រធានផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV ថា លោកមានការព្រួយបារម្ភចំពោះជំងឺគ្រុនឈាម លើកុមារ ខណៈដែលមន្ទីរពេទ្យរបស់លោក មានកំណើនកុមារគ្រុនឈាមខ្ពស់ជាងឆ្នាំមុន ដល់ទៅ ៣ដង។ លោកថា ទន្ទឹមនិងចំនួនកុមារឈឺគ្រុនឈាមកើនឡើង ករណីធ្ងន់ក៏នៅតែមាន ពីព្រោះអាណាព្យាបាល បានផ្សំថ្នាំដោយខ្លួនឯង ដែលនាំឱ្យអ្នកជំងឺមានសភាពធ្ងន់ មានហូរឈាមតាម មាត់ ច្រមុះ និងក្អូតឈាមជាដើម។

ចំណែកអាណាព្យាបាល ដែលបាននាំកូនទៅសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ បានប្រាប់ថា កូនរបស់ពួកគេផ្សេងទៀត ក៏ធ្លាប់កើតជំងឺគ្រុនឈាមដែរ។ ប៉ុន្ដែលើកនេះធ្ងន់ជាងកូនមុនៗ ពីព្រោះមានអាការៈញាក់ និងចុកពោះខ្លាំង។ នៅក្នុងរដូវវស្សានេះ ជំងឺគ្រុនឈាមកើនឡើង ពួកគេ អំពាវនាវដល់ឪពុក ម្ដាយគ្រប់រូប យកចិត្តទុកដាក់លើកូន បើកូនក្ដៅខ្លួនខ្លាំងភ្លាមៗ សូមនាំមកកាន់មន្ទីរពេទ្យរដ្ឋឱ្យបានឆាប់ដើម្បីពិនិត្យរកជំងឺគ្រុនឈាម។

សូមជម្រាបជូនថា បច្ចុប្បន្ននេះ ការចម្លងជំងឺគ្រុនឈាម ហាក់មានចំនួនកើនឡើង លើមនុស្សពេញវ័យ ស្រ្ដីមានផ្ទៃពោះ និងកុមារ។ ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពិសេសស្រ្ដីមានផ្ទៃពោះ និងកុមារ ត្រូវការពារខ្លួនពីជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាម អាចបង្កគ្រោះថ្នាក់ធ្ងន់ដល់ជីវិត បើសិនព្យាបាលមិនបានត្រឹមត្រូវ ពិសេសស្រ្ដីមានផ្ទៃពោះ និងកុមារ។ បន្ថែមពីនេះក្រសួង បានទទូចដល់អាណាព្យាបាល នាំអ្នកជំងឺដែលសង្ស័យថា ឆ្លងជំងឺគ្រុនឈាម ដែលមានអាការៈគ្រុនក្ដៅខ្លាំងភ្លាមៗ មកកាន់មន្ទីរពេទ្យរដ្ឋ ឱ្យបានឆាប់ និងមិនត្រូវផ្សំថ្នាំដោយខ្លួនឯងនោះឡើយ ពីព្រោះអាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត៕ អត្ថបទ៖ លៀ ស៊ីណា




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣