ព័ត៌មាន
វិទ្យាស្ថាន PIKP នៅខេត្តកំពង់ចាម ផ្តល់អាហារូបករណ៍ជិត ១ពាន់កន្លែងលើជំនាញចំនួន១២ ដល់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្ដល់ឱកាសអាហារូបករណ៍សរុប ៩៥០កន្លែងលើមុខជំនាញចំនួន១២ ជាមួយនិងប្រាក់ឧបត្ថម្ភបន្ថែមជារៀងរាល់ខែសម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យពីរាជរដ្ឋាភិបាល។

បើយោងតាមវិទ្យាស្ថាន PIKP បានឱ្យដឹងថា ជំនាញទាំង១២ នោះរួមមាន ការងារកំបោរ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការងារការ៉ូ និងការដំឡើងដំបូល, ការរចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មសម្អាងកាយ, សេវាកម្មកាត់សក់បុរស, ការធ្វើម្ហូបខ្មែរ និងធុរកិច្ចភេសជ្ជៈ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការថែទាំ និងជួសជុលរថយន្ត, ការផ្សារលោហៈដោយធ្នូអគ្គិសនី (ធូប), និងការថែទាំ និងជួសជុលទោចក្រយានយន្ត។
ជាមួយគ្នានេះវិទ្យាស្ថានក៏បានបញ្ជាក់ថា គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៣ មកត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះមានយុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅសរុប ២,១០៥នាក់ ដែលទទួលបានអាហារូបករណ៍ ១.៥លានរបស់សម្ដេចធិបតី។ ក្នុងនោះមានក្រុមដែលមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥៨៧នាក់ ដែលទទួលបណ្ដុះបណ្ដាលជំនាញ។
បន្ថែមពីលើនេះវិទ្យាសា្ថនគ្រោងនឹងបើកវគ្គសិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដើម្បីទទួលបានអាហារូបករណ៍សិក្ខាកាមអាចទាក់ទងសាកសួរព័ត៌មានបន្ថែមតាមរយៈទូរសព្ទលេខ ០៨៥ ៤៤៤ ៦៤៧/ ០៩០ ៤៤៤ ៦៧៤ ឬអញ្ជើញមកទីតាំងរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម (PIKP) ដែលមានអាស័យដ្ឋាន ផ្លូវជាតិលេខ៧ចាស់ ភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣