ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងពិធីសម្ពោធស្ថានកុងស៊ុលកិត្តិយសស្រីលង្កា នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦។
ពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ E.A.S. Wijayanthi Edirisinghe ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោក Pily WONG កុងស៊ុលកិតិ្តយសតែងតាំងថ្មី ស្រីលង្កាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងពាណិជ្ជកម្ម និងក្រសួងមហាផ្ទៃ។
ក្នុងសុន្ទរកថាបើកក្នុងពិធី ឯកឧត្តមបណ្ឌិត អ៊ុន ឃាង បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញមិត្តភាព និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងស្រីលង្កា។ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា បន្ថែមទៀត។ លើសពីនេះ ស្ថានកុងស៊ុលកិត្តិយសនេះ នឹងដើរតួនាទីជាស្ពានដ៏មានប្រសិទ្ធភាពក្នុងការកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការសម្រួលដល់អាជីវកម្ម និងទេសចរណ៍ ការជំរុញការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ និងផ្តល់ការគាំទ្រលើកិច្ចការកុងស៊ុល ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ឯកឧត្តមបណ្ឌិត អ៊ុន ឃាង ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងពិភាក្សាស្វែងរកពេលវេលាសមស្រប ដើម្បីរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ ឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣