ព័ត៌មាន
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជនចាប់យកឌីជីថលបម្រើក្នុងអាជីវកម្ម
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជនចាប់យកបច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈកាន់តែ នវានុវត្តន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និងគុណភាពនៃផលិតកម្ម កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានា នូវភាពប្រកួតប្រជែងក្នុងទីផ្សារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ និងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» នៅថ្ងៃទី១១ សីហា នេះថា រាជរដ្ឋាភិបាលជំរុញ និងការលើកកម្ពស់ ការធ្វើធុរកិច្ចគ្រប់ប្រភេទ ពិសេសធុរកិច្ចថ្មីដែលមានលក្ខណៈនវានុវត្តន៍ និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជា «ស្នូល» សំដៅបង្កើន សមត្ថភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍ដែលស្ថានភាពតំបន់ និងសកល មានភាពមិនប្រាកដប្រជាកាន់តែ ខ្ពស់ និងស្របពេលដែលតំបន់ និងពិភពលោកទាំងមូលកំពុងផ្តល់អាទិភាពខ្ពស់ លើការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាពិសេសវឌ្ឍនភាពចុងក្រោយនៃបញ្ញាសិប្បនិម្មិត AI ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បន្តថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់នៃការរស់នៅ ការរៀនសូត្រ ការប្រកប អាជីវកម្ម និងការផ្តល់សេវាសាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅក្នុងយុគសម័យទំនើបនេះ ពោលគឺបច្ចេកវិទ្យាឌីជីថល បានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច ហើយបានក្លាយជាកាតាលីករដ៏សំខាន់ និងមិនអាចខ្វះបាន ក្នុងការជំរុញនវានុវត្តន៍ និង កណើន ក៏ដូចជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ។ សម្រាប់វិស័យឯកជនការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែល មានលក្ខណៈកាន់តែនវានុវត្តន៍ គឺជាឧត្តមភាពមួយថ្មី និងជួយលើកកម្ពស់ប្រសិទ្ធភាព សមត្ថភាព និងគុណភាពនៃផលិតកម្ម កាត់ បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាពប្រកួតប្រជែងក្នុងទីផ្សារ ។

ទាក់ទិនបច្ចេកវិទ្យាឌីជីថល, បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា ជាទិសដៅរបស់សមាគម គឺ មានផែនការពង្រឹង និងពង្រីកចំណេះដឹងដល់សហគ្រិនលើផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីទាញយកសក្តានុពលនៃបរិវត្តកម្មឌីជីថល សម្រាប់ជាមូលដ្ឋានគ្រឹះពង្រឹងអាជីវកម្ម និងការធ្វើពាណិជ្ជកម្ម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះដែរ ចំពោះវិស័យសាធារណៈ បាននិងកំពុងដើរតួនាទីជាគន្លឹះដ៏សំខាន់ ក្នុងការជំរុញការកែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅនៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងការ- ផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ចថ្មី ដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃការិយាធិបតេយ្យ បង្កើនប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈ ពង្រឹងអនុលោមភាព និងកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេសឲ្យកាន់តែប្រសើរឡើង សំដៅឆ្លើយតបទៅនឹងតម្រូវការសំណូមពរ និង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងធុរជន៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣