ព័ត៌មាន
គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
គិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុងដំណើរការដែលចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣៥៧ រោងចក្រ ដោយមានទុនវិនិយោគសរុបប្រមាណ ២៨ ប៊ីលានដុល្លារ អាមេរិក កើនឡើង ៦,២ ប៊ីលានដុល្លារអាមេរិក ធៀបរយៈពេលដូចគ្នាឆ្នាំមុន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីសម្ពោធជាផ្លូវ ការ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ, ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភណ្ឌអន្តរជាតិ, ពិព័រណ៍ឧស្សាហ- កម្មប្លាស្ទិក កៅស៊ូ ការវេចខ្ចប់ និងបោះពុម្ភកម្ពុជាអន្តរជាតិ លើកទី១០ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នេះថា ការអភិវឌ្ឍ ឧស្សាហកម្មបច្ចុប្បន្នកំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោងក្រ ទុនវិនិយោគ តម្លៃផលិតកម្ម និងចំនួនការងារ ដែលទាំងអស់នេះបង្ហាញអំពីទំនុកចិត្តដល់អ្នកវិនិយោគ ជំនួសស្ថិរភាព សក្តានុពល និងអនាគត នៃឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញឧស្សាហកម្មនេះ បើគិតត្រឹមដំណាច់ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលបានចុះបញ្ជីនៅក្រសួង សរុបមានចំនួន ៣.៣៥៧ រោងចក្រ, កម្លាំងពលកម្មជាង ១,៣ លាននាក់ ក្នុងនោះស្រីមាន ជាង ៩៥ ម៉ឺននាក់ ស្មើនឹង ៧០%។ ទុនវិនិយោគសរុបមានប្រមាណ ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ៦,២ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងជាង ២៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អាកៃ លីន (Akai Lin) នាយកទទួលបន្ទុកកិច្ចការក្រៅប្រទេស លើកឡើងថា ជុំវិញការអភិវឌ្ឍនេះ កម្ពុជាមានការរីក ចម្រើនគួរកត់សម្គាល់ ក្នុងនោះកម្ពុជាក៏កំពុងត្រៀមចាកចេញពីចំណាត់ថ្នាក់ប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាង មុខ បញ្ហានេះអ្នកផលិតមួយចំនួនកំពុងដោះស្រាយបញ្ហានៅក្នុងផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពពង្រីកជាសកល លើការ ប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ និងដំណោះស្រាយរោងចក្រដ៏ឆ្លាតវៃជាដើម។ លោកបន្តថា ការផ្លាស់ប្តូរនេះមិនមែនជាភាពងាយ ស្រួលប៉ុន្មាននោះទេ ប៉ុន្តែនេះជាការបង្កើតនូវឱកាសសម្រាប់ធុរកិច្ចដើម្បីវិនិយោគ ពង្រីកទីផ្សារក្នុងស្រុកនិងអន្តរជាតិ។
លោក បន្តថា គោលបំណងនៃការរៀបចំពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនេះ ដើម្បីបំបែកនូវគម្លាតរវាង ទីផ្សារក្នុងស្រុក និងអន្តរជាតិ ក្នុងគោលដៅបង្កើននូវឱកាសថ្មី ដើម្បីផ្តល់ដល់ធុរកិច្ចនៅក្នុងប្រទេសកម្ពុជា គាំទ្រដល់ការរីកចម្រើន ជាសកល។ លោកក៏រំពឹងថា ព្រឹត្តិការណ៍ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ ដែលប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនេះ នឹងជួយ ដល់ម្ចាស់ផលិតកម្ម អាជីវកម្ម និងការស្វែងរកនូវលទ្ធភាពថ្មី អាចតភ្ជាប់រវាងឧស្សាហកម្មក្រៅស្រុកនិងក្នុងស្រុក ដើម្បីការរីកចម្រើន ទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន6 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា