ព័ត៌មាន
អគ្គនាយកពន្ធនាគារចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) និងសុវត្ថិភាពអគារឃុំឃាំង បន្ទាប់ពីអ្នកទោសជនជាតិចិន ៥នាក់ប៉ុនប៉ងហែកគុកលួចរត់កាលពីយប់មិញ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះត្រួតពិនិត្យការគ្រប់គ្រងពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធ អគារ និងបន្ទប់ឃុំឃាំងជនជាប់ឃុំ ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់ បន្ទាប់ពីអ្នកទោសជនជាតិចិន ៥នាក់ប៉ុនប៉ងហែកគុកលួចរត់គេចខ្លួនចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី១៧ ខែសីហានេះ។
អគ្គនាយកដ្ឋានពន្ធនាគារ បានឱ្យដឹងថា កាលពីវេលាយប់រំលងអធ្រាត្រ ម៉ោង ៣:០០ ទៀបភ្លឺ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ជនជាប់ឃុំចំនួន ៥នាក់ ជនជាតិចិន បានធ្វើសកម្មភាពប៉ុនប៉ងលួចរត់គេចខ្លួនចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ប៉ុន្តែត្រូវបានកម្លាំងអនុរក្សពន្ធនាគារដែលកំពុងប្រចាំការ ធ្វើអន្តរាគមន៍បង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម អគ្គនាយក ក៏បានធ្វើការណែនាំដល់មន្ត្រីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើតួនាទី និងភារកិច្ចទទួលខុសត្រូវ រក្សាសន្តិសុខ សុវត្ថិភាពពន្ធនាគារ ព្រមទាំងត្រូវត្រៀមលក្ខណជាប្រចាំ ជាពិសេសក្នុងការបង្ការ និងទប់ស្កាត់ករណីជនជាប់ឃុំប៉ុនប៉ងលួចរត់គេចខ្លួន៕






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន7 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣