ព័ត៌មាន
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ក្រោមការគាំទ្ររបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងស្វែងរកកិច្ចសហការគ្នា លើការជួយដល់សិស្ស បានសិក្សាបន្ថែមលើជំនាញឌីល ជាមួយនឹងការបង្កើតនូវវីដេអូអប់រំក្រមសីលធម៌សង្គមផងដែរ ។
ដោយដំណើរទស្សនកិច្ច និងការស្វែងរកកិច្ចសហការ រវាងស្ថាប័នទាំងពីរ បានធ្វើឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមព្រះវត្តមាន សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា, ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ឯកឧត្តម ងួន ស្ដេចក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា, មន្ត្រីសង្ឃ មន្ត្រីរាជការ មន្ត្រីអង្គការ និងសិស្សនិស្សិតជាច្រើនរូបទៀត ។
សម្ដេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលថា ក្នុងព្រះរាជដំណើរ និងកិច្ចប្រជុំ ដែលមានការចែករំលែកនូវពុទ្ធិ ចំណេះដឹង ជំនាញ និងបទពិសោធន៍ដ៏មានតម្លៃ ដើម្បីលើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងផ្សព្វផ្សាយជូនដល់សាធារណជនទូទៅ ជាពិសេសគ្រូបង្រៀន សិស្សានុសិស្ស មន្ត្រីរាជការ និងប្រជាពលរដ្ឋ ខណៈអង្គការ EBC បានធ្វើរឿងនេះយ៉ាងសកម្មបំផុត ។
ជាមួយនេះសម្ដេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលកោតសរសើរ និងសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋលេខាធិការ គណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងគណៈប្រតិភូអង្គការអ៊ីប៊ីស៊ីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយក្តីមេត្តាករុណាបំផុត។
ក្នុងឱកាសនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានអរគុណព្រះគុណ ចំពោះសម្ដេចព្រះមហាសង្ឃរាជ ដែលមានទឹកព្រះទ័យរួមកិច្ចសហការជាមួយអង្គការEBC ដែលនឹងបង្កើតវីដេអូអប់រំបន្ថែម ជាមួយនឹងការបញ្ចូលនូវខ្លឹមសារអប់រំបែបព្រះពុទ្ធសាសនា ដែលជួយលើកកម្ពស់សីលធម៌សង្គមកម្ពុជា កាន់តែល្អប្រសើរថែមទៀត ។
ឯកឧត្តម ងួន ស្ដេចភក្តី បានឲ្យដឹងថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យព្រះសីហនមុនីរាជា មានគោលការណ៍ធំៗចំនួន៣ ទី១. ផ្ដល់នូវការអប់រំដល់សមណនិស្សិត និងសិស្សនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ទាំងថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត, ទី២. ការផ្ដល់នូវអគារស្នាក់នៅ (អន្តេវាសិកដ្ឋាន) ដល់និស្សិតក្រីក្រ និងទី៣. មានប៉ុស្តិ៍សុខភាព ដើម្បីព្យាបាលជំងឺដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
គួរបញ្ជាក់ថា អង្គការផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បានផលិតមាតិកាអប់រំបានចំនួន ៧ពាន់វីដេអូ, បានដាក់ឱ្យដំណើរការថ្នាលអប់រំឌីជីថល សម្រាប់ការបង្រៀន និងរៀនតាមបែបចម្រុះ (Blended Learning) នៅតាមសាលារៀនគោលដៅចំនួន ៣៨ សាលារៀន, ជួយបំពាក់បំប៉នសមត្ថភាពគ្រូចំនួន ១ ៧០០ នាក់, ជួយលើកទឹកចិត្តនិងពង្រឹងសមត្ថភាពសិស្សានុសិស្សចំនួន ៣០.០០០ នាក់។ មិនតែប៉ុណ្ណោះ អង្គការមានបំណងពង្រីកវិសាលភាពបន្ថែមទៀត ដើម្បីការអប់រំនៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន7 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន5 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន2 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ