ព័ត៌មាន
ស្រូវកសិករខេត្តកំពង់ស្ពឺជាង ៤ម៉ឺនហិកតាត្រូវបានសង្គ្រោះ ខណៈជាងមួយម៉ឺនហិកតាផ្សេងទៀតកំពុងស្ថិតក្នុងការអន្តរាគមន៍
កំពង់ស្ពឺ៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ លោក យឹម ណន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦នេះ ស្រូវកសិករប្រមាណជាង ៤ម៉ឺនហិកតាដែលខ្វះទឹក បង្កឡើងពីឥទ្ធិពលបាតុភូត El Niño ត្រូវបានជួយសង្គ្រោះ ខណៈនៅចំនួនជាង ១ម៉ឺនហិកតាទៀត កំពុងជួយអន្តរាគមន៍នាំទៅសង្គ្រោះបន្ថែម ។
លោក យឹម ណន ឱ្យដឹងថា កូនរដូវប្រាំង និងបាតុភូតEl Niño បានបង្កជាផលប៉ះពាល់ដល់ដំណាំស្រូវពលរដ្ឋចំនួន ៨ក្រុងស្រុក ក្នុងខេត្តកំពង់ស្ពឺ ដោយស្មើនឹងទំហំផ្ទៃដីស្រែចំនួនជិត ៦ម៉ឺនហិកតា។ ប៉ុន្តែក្រោមការណែនាំរបស់អភិបាលខេត្តកំពង់ស្ពឺឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ មន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានសហការនាំទឹកពីទំនប់អាងទឹករលាំងជ្រៃខាងជើង និងខាងត្បូង ស្ទឹងព្រែកត្នោត ស្ទឹងតូច បញ្ជូនទឹកទៅតាមប្រឡាយមេ និងប្រឡាយជើងក្អែបនៃស្រែគោលដៅ ។
លោកបានបន្ថែមថា រួមជាមួយភ្លៀងធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យស្រូវរបស់ប្រជាពលរដ្ឋក្នុងស្រុក-ក្រុងចំនួន៥ ក្នុងនោះស្រុកបសេដ្ឋចំនួនជាង ៤៥០០ហិកតា, ក្រុងច្បារមនចំនួនជិត ១ពាន់ហិកតា, ស្រុកគងពិសីចំនួនជាង៧ ៣០០ហិកតា, ស្រុកឱរ៉ាល់ចំនួនជិត ៨ពាន់ហិកតា និងស្រុកសំរោងទងចំនួនជាង ២៤ ០០០ហិកតា ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។
លោក យឹម ណន បានបន្តថា ដោយឡែកស្រុក ក្រុងចំនួន៣ទៀត មានស្រុកថ្ពងដែលប៉ះពាល់ចំនួនជាង ៤ ៤០០ហិកតា, ក្រុងឧដុង្គម៉ែជ័យចំនួន ៥ ២០០ហិកតា និងស្រុកសាមគ្គីមុនីជ័យចំនួន ៩ ០០០ហិកតា មន្ទីរជំនាញទាំងពីរបានបញ្ជូនទឹក ដោយរួមផ្សំជាមួយទឹកភ្លៀងបានសង្គ្រោះស្រូវ ដែលរងផលប៉ះពាល់បានចំនួនជាង ៥ពាន់ហិកតារួចហើយដែរ គឺនៅមួយចំនួនទៀត គឺមន្ទីរជំនាញនិងអាជ្ញាធរក្រុង-ស្រុក កំពុងទាញទឹកចេញពីស្ទឹងក្រាំងពន្លៃ និងពីប្រភពទឹកផ្សេងទៀតដើម្បីនាំទៅសង្គ្រោះ។
ជាមួយនោះ លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ស្ថានភាពស្រូវប្រមាណជាង ១ម៉ឺនហិកតា នៅក្នុងស្រុកក្រុងទាំង៣នេះ គឺអាចត្រូលជាមួយអាកាសធាតុរាំងស្ងួតបានពី ១០ទៅ២០ថ្ងៃខាងមុខទៀត ហើយប្រសិនជាមានភ្លៀងធ្លាក់ ឬទឹកអាចបញ្ជូនទៅដល់ក្នុងរយៈពេលប៉ុន្មាននេះ ស្រូវដែលរងផលប៉ះពាល់ទាំងនោះ នឹងអាចសង្គ្រោះបានទាំងស្រុងមកវិញ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣