ព័ត៌មាន
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និងថវិកាជូនដល់ពលរដ្ឋមានជីវភាពខ្វះខាត
កំពង់ចាម៖ ឯកឧត្តម អ៊ុំ វាសនា ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង និងក្រុមការងារ ព្រមទាំង ប្រធាន អនុប្រធានបក្សឃុំ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ឃុំខ្នុរដំបង ស្រុកជើងព្រៃ បានចុះសួរសុខទុក្ខនាំយកអំណោយ និងថវិកាជូនដល់គ្រួសារក្រីក្រចំនួន ៥គ្រួសារ រស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងឱកាសធ្វើសកម្មភាពមនុស្សធម៌ និងសំណេះសំណាលជាមួយពលរដ្ឋ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ វាសនា មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សរបស់ប្រជាពលរដ្ឋ តែងរួមសុខរួមទុក្ខជាមួយពលរដ្ឋ ខិតខំកសាងប្រទេសជាតិ ឲ្យមានការរីកចម្រើន ហើយមិនទុកពលរដ្ឋណាម្នាក់ឲ្យនៅឯកោ ឬខ្វះអាហារបរិភោគនោះទេ។
ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្ស តែងតែជំរុញដល់សមាជិកបក្ស ឬអាជ្ញាធរត្រូវយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ខិតខំដោះស្រាយរាល់បញ្ហាសំណូមពរ ឬកង្វល់របស់ពលរដ្ឋ ដើម្បីឲ្យពួកគាត់ បានរស់នៅដោយភាពកក់ក្ដៅ ក្រោមដំបូលសុខសន្តិភាព។
គួរបញ្ជាក់ថា សម្រាប់អំណោយផ្ដល់ជូនពលរដ្ឋ គឺគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥Kg, មីជាតិ ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ និងថវិកាចំនួន៥០០០០រៀល។ ដោយឡែកលោក ឆាយ ចន្ធី អនុប្រធានក្រុមការងារចុះជួយឃុំខ្នុរដំបង បានឧបត្ថម្ភរទេះរុញ សម្រាប់ជនពិការភាពមួយគ្រឿង។
បន្ទាប់ពីបញ្ចប់ការចែកចំណោយ ដល់គ្រួសារក្រីក្ររួច ឯកឧត្តមប្រធានក្រុមការងារ និងសហការី សមាជិក សមាជិកា បានចុះសួរសុខទុក្ខ លោក នៅ ជឿន ជាអនុប្រធានក្រុមការងារថ្នាក់ស្រុកចុះជួយឃុំខ្នុរដំបង ដែលទើបនឹងវះកាត់ឆ្អឹងខ្នងរួច ហើយក៏បានចូលរួមកម្មវិធីបុណ្យគម្រប់ខួប ៣ឆ្នាំរបស់ម្ដាយគាត់ផងដែរ។ ក្នុងការសួរសុខទុក្ខនោះផងដែរ លោក ប៊ុន វត្ថា អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំខ្នុរដំបង បានឧបត្ថម្ភដល់លោក នៅ ជឿន ចំនួន ១០០ដុល្លា សម្រាប់ព្យាបាលជំងឺ៕ អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣