ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើររដ្ឋបាលរាជធានីភ្នំពេញរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អនៅ Walk Street
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងកូនស្រី នៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដើរកម្សាន្តដោយផ្ទាល់នៅ Walk Street ក្នុងរាជធានីភ្នំពេញ។
ក្រោយនាំភរិយា និងកូនស្រីទៅដើរលេងនៅ Walk Street សម្រេចដូចបំណង, នៅព្រឹកថ្ងៃទី៧ ខែកញ្ញានេះ សម្តេចធិបតីប បានបង្ហោះសារដោយបញ្ជាក់ថា សម្តេចបាននាំភរិយា និងកូន ទៅលេង Walk Street ដូចបំណងហើយ។ ជាមួយគ្នានេះ សម្តេចបានកោតសរសើរសាលារាជធានីភ្នំពេញ ដែលបានរៀបចំសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ។
សម្តេចធិបតី បានបង្ហោះវីដេអូ និងជាមួយសារមានខ្លឹមសារថា៖ «ទីបំផុតខ្ញុំបាននាំភរិយា និងកូនមកលេង Walk Street ដូចបំណងហើយ ក្រោយពីគម្រោងទៅសម្ពោធទីនោះត្រូវបានលើកពេលជាបន្តបន្ទាប់ដោយសារសង្គ្រាមនៅព្រំដែនជាងមួយឆ្នាំកន្លងមកនេះ»។
សម្ដេចបានមានប្រសាសន៍បន្តថា៖«ទោះបីជាមិនបានដើរទស្សនាគ្រប់កន្លែងតាមបណ្តោយ walk street ក៏ដោយ ក៏ខ្ញុំបានឃើញនូវការរៀបចំរបស់សាលារាជធានីភ្នំពេញ ទាំងសន្តិសុខ និងសណ្តាប់ធ្នាប់បានយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសបានមកលេងកម្សាន្តដោយសប្បាយរីករាយ មានទាំងចំណីអាហារ និងសិល្បៈកម្សាន្ត»។
ក្នុងឱកាសនោះ សម្ដេចធិបតី ក៏សូមអរគុណចំពោះការស្រឡាញ់រាប់អាន របស់លោក អ៊ំ ពូ មីង បងប្អូន ក្មួយៗ សម្រាប់រូបសម្ដេច ព្រមទាំងភរិយា និងកូន៕










-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣