ព័ត៌មាន
កម្ពុជា និងកូរ៉េ ចុះ MOU ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅលើលំហរសមុទ្រ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងកងឆ្មាំសមុទ្រកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែនសមុទ្រ ដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងរៀបចំបណ្តាញដឹកជញ្ជូនគ្រឿងញៀននៅលើលំហរសមុទ្រ។

ការចុះ MOU នេះ ភាគីកម្ពុជាដឹកនាំដោយនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ភាគីកូរ៉េដឹកនាំដោយឯកឧត្តម Cho Yoon Man អគ្គនាយកនៃការិយាល័យស៊ើបអង្កេតកងកម្លាំងឆ្មាំសមុទ្រកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម មាស វិរិទ្ធ បានថ្លែងថា បច្ចុប្បន្ននេះគ្រឿងញៀនកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរតាមរយៈការរីករាលដាលនៃការផលិត ការចរាចរណ៍ ការដឹកជញ្ជូនគ្រឿងញៀនពីតំបន់ផលិតទៅរកទីកន្លែងនៃការប្រើប្រាស់ ជាពិសេសគ្រឿងញៀនប្រភេទថ្មីបន្ថែមទៀត ហេតុដូច្នេះហើយបានជាភាគីកូរ៉េបានស្នើសុំបង្កើតនៅទំនាក់ទំនងថ្មីមួយជាមួយភាគីកម្ពុជា ដោយសារស្ថានភាពគ្រឿងញៀនភាគីច្រើនចរាចរណ៍តាមផ្លូវសមុទ្រដែលបង្កឡើងនិងរៀបចំឡើងដោយក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំង គឺជាក្រុមឧក្រិដ្ឋជនមួយដែលរៀបចំបណ្តាញដឹកជញ្ជូនគ្រឿងញៀននៅលើលំហរសមុទ្រ។ ហើយតួនាទីឆ្មាំសមុទ្រកូរ៉េមានតួនាទីការពារឃ្មាំមើលនៅបទល្មើសផ្សេងៗនៅលើលំហរសមុទ្ររបស់ប្រទេសកូរ៉េ។ ហើយកូរ៉េបានចាប់ផ្តើមដំបូងជាមួយភាគីកម្ពុជា ដោយសារកម្ពុជាធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ទម្រង់ជាមួយអគ្គរដ្ឋអាជ្ញានៃសាធារណរដ្ឋកូរ៉េ។ ហើយវាអាចជាចំណែកមួយនៅក្នុងការជួយគ្នាទៅវិញទៅមក។ ការចុះ MOU នេះ គឺមានសារសំសខាន់ក្នុងការគាំទ្រគ្នាទៅវិញទៅមកពាក់ព័ន្ធទៅនិងការផ្លាស់ប្តូរព័ត៌មានសម្ងាត់ទាក់ទងទៅនិងក្រុមឧក្រិដ្ឋជនគ្រឿងញៀនដែលតែងតែធ្វើសកម្មភាពតាមផ្លូវសមុទ្រ។
ឯកឧត្តម មាស វិរិទ្ធ បានបន្តថា ក្រោយពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល និងពិនិត្យមើលទម្រង់និងខ្លឹមសារនៃ MOU គឺដើម្បីជួយគ្នាទៅវិញទៅមកពាក់ព័ន្ធការបង្ក្រាបបទល្មើសគ្រឿងញៀន។ ហើយជាក់ស្តែងប្រទេសកូរ៉េក៏ប្រឈមទៅនឹងបញ្ហាគ្រឿងញៀនខ្លាំងក្លាជាពិសេសគឺការលួចលាក់ដឹកជញ្ជូនគ្រឿងញៀនតាមផ្លូវសមុទ្រទាំងក្នុងទ្រង់ទ្រាយតូចនិងទ្រង់ទ្រាយធំ ហេតុនេះហើយបានជាកូរ៉េបង្កើនការយកចិត្តទុកដាក់៕ អត្ថបទ៖ វង្ស សុភាព




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣