ព័ត៌មាន
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន
ក្រោយពីទទួលបានព័ត៌មានអំពីករណីទារកបោះបង់ចោលក្នុងធុងសំរាម ស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបន្តដឹកនាំ តាមដាន និងចាត់មន្ត្រីជំនាញ សហការជាមួយមន្ត្រីសង្គមកិច្ចខណ្ឌ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្វែងរកវែកមុខឪពុកម្តាយដែលឃោឃៅ និងអសីលធម៌ មកផ្តន្ទាទោសតាមច្បាប់។ បច្ចុប្បន្ន ឪពុកម្តាយតិរច្ឆាននេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ដោយឡែក ទារកដែលត្រូវឪពុកម្តាយបោះបង់ចោលនេះត្រូវបានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលយករក្សាការពារ និងថែទាំបណ្តោះអាសន្ន នៅវេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
ចំពោះឪពុកម្តាយដែលបោះបង់កូននេះអាចត្រូវប្រឈមនឹងបទល្មើស នៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩ ដែលមានចែងក្នុងមាត្រា៣២១៖បទបោះបង់អនីតិជន “អំពើរបស់បុគ្គលមានអំណាចថែរក្សា ដែលបោះបង់អនីតិជនអាយុតិចជាង១៥ឆ្នាំ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ រៀល ទៅ ១០ ០០០ ០០០ រៀល ប្រសិនបើអំពើបោះបង់នោះបណ្តាល ឱ្យអន្តរាយដល់សុខភាព ឬសន្តិសុខរបស់អនីតិជននោះ។”
សូមរំលឹកថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្តីណែនាំ លេខ០០៦ ចុះ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ស្តីពីកិច្ចការពារ និងអន្តរាគមន៍ចំពោះទារកនិងកុមារដែលត្រូវគេបោះបង់ចោល ដែលក្រសួងបានគូសបញ្ជាក់អំពីវិធានការបង្ការទប់ស្កាត់ការបោះបង់ និងកិច្ចអន្តរាគមន៍ ព្រមទាំងបទល្មើស ពីការបោះបង់ចោលទារកដូចបានកំណត់នៅក្នុងមាត្រា៣២១៖ បទបោះបង់អនីតិជន និង មាត្រា៣៣០៖ បទញុះញង់ឱ្យបោះបង់ទារកនៃក្រមព្រហ្មទណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៩។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមអំពាវនាវដល់សាធារណជន និងគ្រប់ភាគីពាក់ព័ន្ធ បន្តចូលរួមការពារកុមារ និងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើបានប្រទះឃើញកុមារដែលត្រូវបានបោះបង់ចោល ឬកុមារដែលកំពុងប្រឈមនឹងការរំលោភបំពាន ការធ្វេសប្រហែស ឬគ្រោះថ្នាក់។







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣