ព័ត៌មាន
ក្រុមហ៊ុន PPM-Confirel និងក្រុមហ៊ុនកសិ-ចំណីអាហារ Confirel ប្រារព្ធខួបរួមគ្នានៃភាពជោគជ័យលើការ ធ្វើអាជីវកម្ម និងពាណិជ្ជកម្ម
ក្រុមហ៊ុន PPM-Confirel ប្រារព្ធពិធីខួប៣០ឆ្នាំ នៃការបង្កើតគ្រឹះស្ថានផលិតឱសថ PPM និងខួប២៥ឆ្នាំ នៃការបង្កើតក្រុមហ៊ុន កសិ-ចំណីអាហារ Confirel ដោយក្រុមហ៊ុនទាំងពីរបានប្រារព្ធខួបរួមគ្នា ដែលនេះបានសបញ្ជាក់អំពីវត្តមានយូរអង្វែង នៅលើប្រតិបត្តិការ អាជីវកម្ម និងពាណិជ្ជកម្ម។
ក្រុមហ៊ុន PPM-Confirel នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានប្រារព្ធខួបរួមគ្នានៅទីស្នាក់ការកណ្ដាលរបស់ខ្លួន ស្ថិតក្នុងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ក្នុងនោះខួប៣០ឆ្នាំ នៃការបង្កើតគ្រឹះស្ថានផលិតឱសថ PPM និងខួប២៥ឆ្នាំ ការបង្កើតក្រុមហ៊ុនកសិ-ចំណីអាហារ Confirel ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ និងឆ្នាំ២០០១ ដោយឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនទាំងពីរ ហើយពិធីនេះក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពីបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង និងដៃគូពាណិជ្ជកម្មរបស់ប៉េប៉េអឹមផងដែរ មកពីប្រទេសបេណាំង កូតឌីវ័រ ម៉ាលី ម៉ូរីតា នីនីហ្សេ និងសេណេហ្គាល់ និងក៏មានការអញ្ជើញចូលរួមពីបុគ្គលិក និងថ្នាក់ដឹកនាំនៃក្រុមហ៊ុនទាំងពីរ ដៃគូអាជីវកម្ម ថ្នាក់ដឹកនាំសំខាន់ៗនៅកម្ពុជាផងដែរ។
វត្តមានរបស់គណៈប្រតិភូមកពីបណ្តាប្រទេសអាហ្រ្វិកនាពេលនេះ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្ត្ររបស់ប៉េប៉េអឹម សម្រាប់បណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង។ បច្ចុប្បន្ន PPM បាននាំចេញផលិតផលពាក់កណ្តាល នៃផលិតកម្មរបស់ខ្លួនទៅកាន់ប្រទេសជាង ១៥ ក្នុងនោះមានតម្រូវការខ្ពស់ គឺប្រទេសសេណេហ្គាល់ និងម៉ាលី។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង មានប្រសាសន៍ថា ដើមកំណើតរបស់ PPM ជាផ្លូវមួយដ៏វែង ក្នុងនោះបន្ទាប់ពី៣០ឆ្នាំមកបានធ្វើឲ្យក្រុមហ៊ុន-សហគ្រាសទាំងពីរនេះ ក្លាយជាតួអង្គដ៏ល្បីល្បាញក្នុងវិស័យសុខាភិបាល និងកសិកម្ម-ចំណីអាហារទាំងនៅកម្ពុជា និងនៅបណ្តាប្រទេសអាហ្រ្វិកនិយាយភាសាបារាំង។ ដូច្នេះខួប ៣០ ឆ្នាំសម្រាប់ PPM និង ២៥ ប្រាំឆ្នាំ សម្រាប់ Confirel, ថ្វីបើក្រុម ហ៊ុនទាំងពីរមានអាយុពីរខុសគ្នា ប៉ុន្ដែការជំនឿជាក់មានតែមួយគឺថា ប្រទេសមួយអាចមានឯករាជ្យភាពពិតប្រាកដបាន លុះត្រាតែខ្លួន មានការគ្រប់គ្រងផ្នែកសុខភាព និងចំណីអាហារខ្លួនឯង។ ជាក់ស្តែងដៃគូមកពីប្រទេសអាហ្រ្វិកនិយាយភាសាបារាំងចំនួន៦ប្រទេស ដែលមកចូលរួមការប្រារព្ធខួបក្រុមហ៊ុននាពេលនេះ គឺជាភស្តុតាងដ៏ឧត្តដុង្គឧត្តម្ភ និងបញ្ជាក់អំពីភាពជោគ័យមិនអាចប្រកែកបាន សម្រាប់ផ្លូវចេញដំណើរពីភ្នំពេញ ទៅកាន់ប្រទេសទាំងនោះ ដោយមានវិសាលភាពហួសពីព្រំដែននៃកម្ពុជា។
សូមបញ្ជាក់ថា ក្រុមហ៊ុន PPM-Confirel, ក្រុមហ៊ុនទាំងពីរត្រូវបានបង្កើតឡើងដោយឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ក្នុងនោះរោងចក្រផលិតឱសថ PPM- (Pharma Product Manufacturing) បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងទទួលបានវិញ្ញាបនបត្រ GMP។ ចំណែកក្រុមហ៊ុន Confirel បានបង្កើតឡើងនៅឆ្នាំ២០០១ ជាក្រុមហ៊ុនកែច្នៃកសិ-អាហារ ដែលជាអ្នកត្រួសត្រាយផ្លូវលើការលើកកម្ពស់ស្កររត្នោត និងម្រេចកំពត ដែលជាផលិតផលកម្ពុជាដំបូងគេ ទទួលបានវិញ្ញាបនបត្រសរីរាង្គអន្តរជាតិចំនួនបីពី (សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន)។ PPM បាននាំចេញផលិតផលឱសថជាពាក់កណ្តាលនៃផលិតកម្មរបស់ខ្លួន ទៅកាន់ប្រទេសចំនួន១៥ នៅអាហ្រ្វិកនិយាយភាសាបារាំង និងអាស៊ីអាគ្នេយ៍មួយចំនួនផងដែរ។ ចំណែកក្រុមហ៊ុន Confirel បានរួមចំណែកក្នុងការនាំចេញផលិតផល ទៅកាន់ប្រទេសជាង២០ នៅទ្វីបចំនួន ៤ នៅជុំវិញពិភពលោកផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី















-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន7 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣