Connect with us

ព័ត៌មាន

កម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅពាក់ព័ន្ធនឹងបណ្តាញ Prince Group

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង​ជា​អនុ​ប្រធាន​ប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​យក​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​វិធាន​ការ​ដាក់​ទណ្ឌ​កម្ម​របស់សហរដ្ឋអាមេរិកលើបុគ្គល និងនីតិបុគ្គលដែលពាក់ព័ន្ធនឹងបណ្តាញ Prince Group ​ដោយកម្ពុជាបាននិងកំពុងបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ ដោយកសាង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជិតស្និទ្ធ​ជាមួយស្ថាប័នអនុវត្តច្បាប់អន្តរជាតិ (រួមមាន FBI និង Interpol) ដើម្បី​កាត់​ផ្តាច់​បណ្តាញឧ​ក្រិដ្ឋជនឆ្លងដែនទាំងនេះឱ្យដល់ឫសគល់។ ការបញ្ជាក់នះធ្វើឡើង​ក្នុង​បទ​បង្ហាញ​ជូន​អង្គទូត ​និងអង្គការអន្តរជាតិនានាស្តីពី “វឌ្ឍនភាព និងផែការបន្ត​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ Online Scams “ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ទៀតថា លើសពីនេះ សមត្ថកិច្ច​បាន​និង​កំពុ​ងបើ​ក​ការ​ស៊ើបអង្កេតលើរចនាសម្ព័ន្ធហិរញ្ញវត្ថុ ការបិទបាំងប្រភពទ្រព្យសម្បត្តិ ការប្រើ​ប្រាស់​រូបិយ​ប័ណ្ណ​ឌី​ជីថល (Cryptocurrency) និងកាស៊ីណូដែលបន្លំធ្វើអាជីវកម្មល្បែងស៊ីសងអនឡាញ។ ជា​លទ្ធផល ក្នុងរយៈពេលជាង ១ ឆ្នាំចុងក្រោយនេះ អាជ្ញាធរ​បាន​ដក​ហូត​អាជ្ញា​ប័ណ្ណ​កាស៊ី​ណូ​ចំនួន​ ១៨ ដែលមានការជាប់ពាក់ព័ន្ធនឹងបណ្តាញ Prince Group របស់ Chen Zhi និង លី គួង និង​បានព្យួរអាជ្ញាប័ណ្ណកាស៊ីណូចំនួន ១០ ផ្សេងទៀត៕ អត្ថបទ​ ៖​ វង្ស​ សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia